Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា​បដិសណ្ឋារកិច្ចអាមេរិក Vemanti Group ពង្រីកអាជីវកម្ម​​មកកម្ពុជា​

បានផុស

នៅ

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានពីរផ្សេងទៀត​គឺថៃ និងហ្វីលីពីន ​ដែលក្រុមហ៊ុន Vemanti Group, Inc. ​ ​​មានមូលដ្ឋាននៅសហរដ្ឋអាមេរិក​បានប្រកាសពីការពង្រីកប្រតិបត្តិការតាមរយៈ​ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន​គឺ ក្រុមហ៊ុន VinHMS Pte ​ ​ក្នុងការ​ពង្រីក​វត្តមាន​ផ្នែកបច្ចេកវិទ្យាបដិសណ្ឋាកិច្ចមកកាន់តំបន់នេះ។

​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន​​​​នៅថ្ងៃទី១៨ខែកក្កដានេះ ជាមួយនឹងផែនការ​​មកកាន់តំបន់​ ​គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន VinHMS ​ដំណើរការនៅក្នុងប្រទេសចំនួនប្រាំគឺ សិង្ហបុរី វៀតណាម កម្ពុជា ថៃ និងហ្វីលីពី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ប្រទេសកម្ពុជា VinHMS សហការជាមួយក្រុមហ៊ុន Elite Hospitality and Management (EHM) ​ ដើម្បីបង្កើនប្រតិបត្តិការបដិសណ្ឋារកិច្ចរបស់ពួកគេជាមួយនឹងដំណោះស្រាយឌីជីថលកម្រិតខ្ពស់សម្រាប់ការផ្តោតលើភាពប្រណីត​ ដោយចាប់ផ្តើមអនុវត្តន៍ជាមួយសណ្ឋាគារ Caravan ​ក្នុងរាជធានីភ្នំពេញ។

លោក Hoang ​Eric Nguyen នាយកប្រតិបត្តិនៃក្រុមហ៊ុន Vemanti បានលើកឡើងថា៖«យើងពិតជាសប្បាយចិត្តចំពោះការបោះជំហានមួយនេះ​ ដែលជាការឆ្លើយតបទៅនឹងកំណើននៃ​វិស័យនេះនៅក្នុងតំបន់​ ។ ​ការពង្រីកវត្តមានរបស់យើងមកកាន់ប្រទេស កម្ពុជា ថៃ និងហ្វីលីពីនគឺស្របតាមចក្ខុវិស័យរបស់យើងក្នុងការផ្តល់នូវដំណោះស្រាយបដិសណ្ឋារកិច្ចដ៏ទំនើបនៅទូទាំងអាស៊ីអាគ្នេយ៍។ តាមរយៈការប្រើប្រាស់ផ្លេតហ្វម CiHMS ដ៏ពេញនិយមរបស់យើង​ យើងមានគោលបំណងក្នុងការចូលរួមលើកកម្ពស់និងការរីកចម្រើនដល់ប្រតិបត្តិករក្នុងស្រុក»។

Elite Hospitality and Management (EHM) គឺជាក្រុមហ៊ុនដែល​មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ដោយបម្រើលើសេវាគ្រប់គ្រងលើសណ្ឋាគារ និងរមណីយដ្ឋានប្រណីតៗ។ ​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤១ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ​កើនឡើង ២២​,​១       ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦៣លាននាក់។

ក្នុងចំណោមទេសចរទាំងអស់នេះ ទេសចរថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ៧៧០​ ៣៧១ នាក់ កើន ៦,១ ភាគរយ; វៀតណាមចំនួន ៥២៨ ២៥២ នាក់ កើនជិត៤០ ភាគរយ; ចិន ៣២៦ ០០៣ កើជាង ៤០ ភាគរយ; ឡាវ ១៥៤​០២០​ ​កើនជាង ៤០ ភាគរយ; ​អាមេរិក ចំនួន ៩៥ ៦១៦ កើន ១៧​,៦​ ភាគរយ; ឥណ្ឌូនេស៊ីមានចំនួន ៦៧ ៦៧១ កើន២២,៧ភាគរយ; បារាំងចំនួន ៦០ ៥០៤ កើនជាង២៧ភាគរយ; អង់គ្លេសចំនួន ៥៦ ០៨១​កើនជាង២០ភាគរយ; និងជប៉ុនចំនួន ៤៦ ៤១៧ កើនជាង៥៤ភាគរយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម