ព័ត៌មានអន្ដរជាតិ
អាស៊ានរំពឹងក្លាយជាសេដ្ឋកិច្ចធំទី៤របស់ពិភពលោកនៅឆ្នាំ២០៣០
អាស៊ានកំពុងស្ថិតនៅលើគន្លងវិជ្ជមាន ដើម្បីក្លាយជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៤របស់ពិភពលោកនៅឆ្នាំ ២០៣០ ពីចំណាត់ថ្នាក់ទី ៥ នាពេលបច្ចុប្បន្ន ដោយផលិតផលក្នុងស្រុកសរុប (GDP) របស់ប្លុកកើនឡើង ៥១ ភាគរយដល់ ៣,៨ ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២៣ ពី ២,៥ ទ្រីលាន ក្នុងឆ្នាំ ២០១៥។ នេះបើតាមការឱ្យដឹងរបស់អគ្គលេខាធិការរងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) លោក Satvinder Singh កាលពីថ្ងៃអង្គារ។

ក្នុងសន្និសីទ «ចក្ខុវិស័យឆ្នាំ ២០២៤៖ យុគសម័យនៃអាស៊ាន» ដែលរៀបចំដោយក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ម៉ាឡេស៊ី (MITI) ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងក្រុមហ៊ុនប្រឹក្សា Boston Consulting Group កាលពីថ្ងៃអង្គារ លោក Singh បានថ្លែងថា ការព្យាករពីគោលដៅក្លាយជាសេដ្ឋកិច្ចធំទី៤របស់ពិភពលោកនេះ កើតចេញពីអត្រានៃកំណើន GDP ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៣ ដែលបានជួយបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗយ៉ាងច្រើន។ នេះបើតាមការស្រង់សម្ដីរបស់កាសែតវៀតណាម Viet Nam News។
លោកបានអះអាងថា វាឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់អាស៊ាន ក្នុងការក្លាយជាតំបន់សេដ្ឋកិច្ចបើកចំហសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគសកល។ លោកថា អាស៊ានគឺជាតំបន់មួយរបស់ពិភពលោក ដែលពាណិជ្ជកម្មរបស់ប្លុកធំស្ទើរនឹង GDP ហើយការរួមចំណែកដ៏ធំបំផុតនៃពាណិជ្ជកម្ម មិនមែនតែជាមួយចិន ឬសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែជាពាណិជ្ជកម្មក្នុងតំបន់អាស៊ីទាំងមូល ដែលមានទំហំជិត ៨០០ ទ្រីលានដុល្លារ។

មន្រ្តីដដែលក៏បានកត់សម្គាល់ផងដែរថា ពាណិជ្ជកម្មរបស់អាស៊ានជាមួយពិភពលោកក៏មានការរីកចម្រើនផងដែរ ដែលជាលក្ខណៈពិសេសនៃសេដ្ឋកិច្ចក្នុងប្លុកអាស៊ាន មិនដូចសហភាពអឺរ៉ុប ឬតំបន់ពាណិជ្ជកម្មសេរីអាមេរិកខាងជើង ដែលប្រទេសសមាជិកភាគច្រើនធ្វើពាណិជ្ជកម្មជាមួយគ្នា និងមិនមែនជាមួយប្រទេសទូទាំងពិភពលោកនោះទេ។
លោក Singh បានកត់សម្គាល់ថា អាស៊ានក៏ទទួលបានការវិនិយោគផ្ទាល់ពីបរទេស ក្នុងទំហំប្រហែល ២៣០ ប៊ីលានដុល្លារ នាពេលបច្ចុប្បន្ន ខណៈមានកំណើនក្នុងវិស័យមួយចំនួនឱ្យកត់សម្គាល់រួមមាន បន្ទះឈីប កសិកម្ម ឧបករណ៍ទិន្នន័យ ក៏ដូចជាឧស្សាហកម្មរ៉ែ និងលោហធាតុជាដើម។
ទោះបីជាមានភាពវិជ្ជមានខាងសេដ្ឋកិច្ចក៏ដោយ លោក Singh បានសម្តែងការព្រួយបារម្ភថា កម្មករវ័យក្មេងក្នុងតំបន់រំពឹងថានឹងថយចុះ ខណៈកម្មករវ័យចំណាស់រំពឹងថានឹងកើនឡើងតិចតួច ដែលបង្កហានិភ័យនៃភាពមិនស៊ីគ្នានៃជំនាញ។ ហើយនៅទូទាំងប្រទេសសមាជិក ស្វ័យប្រវត្តិកម្មក៏នឹងប៉ះពាល់ដល់ប្រភេទមុខរបរផ្សេងៗផងដែរ ដែលទាមទារការបណ្ដុះធនធានមនុស្សផ្នែកបច្ចេកវិទ្យា និងការបង្កើតថ្មី៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?