Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​រំពឹង​ពី​អតិរេកពាណិជ្ជកម្ម៩​ឆ្នាំ​ជាប់ៗ​គ្នា​ ក្នុង​ឆ្នាំ​ ២០២៤ នេះ​

បានផុស

នៅ

​អ្នកជំនាញ​វៀតណាម​ព្យាករ​ថា វៀតណាម​រំពឹង​នឹងរក្សាបាននូវអតិរេកពាណិជ្ជកម្មសម្រាប់រយៈពេល៩ឆ្នាំជាប់ៗគ្នា​ក្នុង​ឆ្នាំ ២០២៤ ​ដោយសារតែ​កំណើននៃការនាំចេញរបស់​ប្រទេស​​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ឆ្នាំ​នេះ​ នឹង​ស្មើ​គ្នា​នៃ​កំណើន​នាំ​ចេញ​ពី​ខែ​មករា-​កក្កដា។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ទិន្នន័យ​ពី​ការិយាល័យស្ថិតិទូទៅ​​វៀតណាម​ បាន​បង្ហាញ​ថា​ ក្នុងអំឡុងពេល៧ខែ ដើម​ឆ្នាំ​ ប្រាក់ចំណូលនាំចេញរបស់ប្រទេសបានកើនឡើង ១៥,៧ ភាគរយ​ ដល់​ប្រមាណ​ ២២៦,៩៨ ប៊ីលាន​ដុល្លារ​ ​ជាមួយនឹងអតិរេកពាណិជ្ជកម្ម​ប្រមាណ​ ១៤,៩៨ ប៊ីលាន​ដុល្លារ​។

ដោយ​មើល​ពី​តួលេខ​នេះ​ អ្នកជំនាញបានព្យាករ​ថា វៀតណាមអាចនាំចេញផលិតផលទៅបរទេស​ក្នុង​តម្លៃ​សរុប​ ៤១០ ប៊ីលាន​ដុល្លារ​ ​ជាមួយ​នឹង​អតិរេក​ពាណិជ្ជកម្មជាង ២៣ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ ២០២៤ ទាំងមូល។

​អ្នក​ជំនាញ​​បាន​គូស​បញ្ជាក់​​ថា​ ​អតិរេកពាណិជ្ជកម្ម ដែល​ជា​ទូទៅ​បង្ហាញ​ពី​សុខភាព​ល្អ​នៃ​ពាណិជ្ជកម្ម​របស់​ប្រទេស​ នឹងរួមចំណែកដល់ការកែលម្អសមតុល្យនៃការទូទាត់ប្រាក់ ​និងទុនបម្រុង​នៅ​អន្តរជាតិ​របស់វៀតណាម​​ ដើម្បីធានាសន្តិសុខហិរញ្ញវត្ថុជាតិ។

ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ មានផលិតផលនាំចេញចំនួន ៣០ ដែលមានចំណូលជាង ១ ប៊ីលានដុល្លារ ដោយ​ការ​នាំ​ចេញ​ធំ​ៗ​រួម​មាន​ កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់, ទូរស័ព្ទ និងគ្រឿងបន្លាស់, ​និងម៉ាស៊ីន ​គ្រឿង​ម៉ាស៊ីន​ និងគ្រឿងបន្លាស់ ​ជាដើម​។ ផលិតផលមួយចំនួនដែលមានកំណើនគួរឱ្យកត់សម្គាល់​សម្រាប់​ការ​នាំចេញ រួមមានកាហ្វេ​ អង្ករ ​ម្រេច ​កៅស៊ូ ​ដំឡូងមី និងផលិតផលដំឡូងមី។

អ្នក​ជំនាញ​គូស​បញ្ជាក់​ថា​ អតិរេកពាណិជ្ជកម្ម​របស់វៀតណាម​កើត​ចេញ​ពី​ភាព​អំណោយ​ផល​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ ក្រោយ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​ និង​តំបន់​ជាច្រើន​លើ​ពិភព​លោក​ ខណៈ​ក្រុម​ហ៊ុន​វៀតណាម​ចាប់​ផ្ដើម​ធ្វើ​ពិពិធកម្ម​នាំចេញ​កាន់​តែ​ខ្លាំង​លើ​ទីផ្សារ​នាំ​ចេញ​របស់​ខ្លួ​ន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចាប់​អាណត្តិ​​​

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កងទ័ព​ស៊ូដង់​បើក​ការ​វាយលុក​ដ៏​ធំ​ដើម្បី​ដណ្តើម​យក​រដ្ឋធានី Khartoum វិញ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន សែន ប្រាប់ជប៉ុនថា នៅអាស៊ាន កម្ពុជាបានយកចិត្តទុកដាក់លើស្ត្រីខ្លាំងជាងគេ

Sokha Hotels

ព័ត៌មានពេញនិយម