ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ៖ ឥណ្ឌូណេស៊ីចំណាយប្រាក់រាប់ពាន់លានលើកសិកម្ម ប៉ុន្តែនៅពឹងផ្អែកខ្លាំងលើស្បៀងនាំចូល
អ្នកជំនាញកសិកម្ម និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យកសិកម្ម Bogor (IPB) នៃប្រទេសឥណ្ឌូណេស៊ី លោក Dwi Andreas Santosa បានលើកឡើងថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូកូ វីដូដូ បានចំណាយប្រាក់ប្រមាណ ១៥,២២ ប៊ីលានដុល្លារ សម្រាប់គំនិតផ្តួចផ្តើមសន្តិសុខស្បៀងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែប្រទេសនៅតែពឹងផ្អែកខ្លាំងលើស្បៀងនាំចូល។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

លោក Dwi បានពន្យល់ថា រដ្ឋាភិបាលឥណ្ឌណេស៊ី បានដាក់ចេញនូវថវិកាសន្តិសុខស្បៀង ដែលគ្របដណ្តប់លើការប្រើប្រាស់ក្នុងផ្នែកផ្សេងៗ រួមមាន ថវិការបស់ក្រសួងកសិកម្ម ការឧបត្ថម្ភធនសម្រាប់ជី និងគ្រាប់ពូជ ស្ដុកស្បៀងអាហារ និងមូលនិធិបែងចែកពិសេសសម្រាប់សន្តិសុខស្បៀងក្នុងតំបន់ ជាដើម។
នេះជាការវិនិយោគដ៏សំខាន់ ប៉ុន្តែ លោក Dwi បានរិះគន់ការអភិវឌ្ឍវិស័យកសិកម្មរបស់ឥណ្ឌូណេស៊ី ដោយលោកបានកត់សម្គាល់ថា ប្រទេសនេះនៅតែពឹងផ្អែកខ្លាំងលើការនាំចូលស្បៀងអាហារ ដើម្បីចិញ្ចឹមប្រជាជនចំនួន ២៧០ លាន នាក់របស់ខ្លួន។ លោកបានចង្អុលបង្ហាញថា ការនាំចូលអាហារ បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងអាណត្តិរបស់លោក វីដូដូ។
លោកបានពន្យល់ថា៖ «ការនាំចូលស្បៀងអាហារ បានកើនឡើងពី ១០,១ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៤ ដល់ ១៨,៨ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣។ វាបានបណ្តាលឱ្យមានកំណើននៃឱនភាពពាណិជ្ជកម្មលើទំនិញស្បៀង ពី ៨,៩ ប៊ីលានដុល្លារនៅឆ្នាំ ២០១៣ ដល់ ១៦,៣ ប៊ីលានដុល្លារនៅឆ្នាំ ២០២៣។

អ្នកជំនាញកសិកម្មដដែល បានកំណត់កត្តាជាច្រើនដែលរួមចំណែកដល់បញ្ហាទាំងនេះ។ ទី១ កសិករជាច្រើនបន្តជួបប្រទះការខាតបង់ផ្នែកហិរញ្ញវត្ថុ ហើយទី២ ដីកសិកម្មត្រូវបានកាត់បន្ថយដោយសារការបំប្លែងការប្រើប្រាស់ផ្សេងក្រៅសម្រាប់គោលបំណងក្រៅកសិកម្ម។ លោកបន្តថា បញ្ហាបន្ទាប់គឺ កង្វះការច្នៃប្រឌិតក្នុងវិស័យកសិកម្ម។
លោក Dwi បាននិយាយថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ផលិតភាពស្រូវនៅទ្រឹង ហើយក្នុងរយៈពេល ៥ ឆ្នាំដំបូងនៃរដ្ឋបាលបច្ចុប្បន្ន ផលិតភាពស្រូវក៏បានធ្លាក់ចុះ។ លោកបានបន្ថែមថា ឥណ្ឌូណេស៊ីជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍ខាងផលិតភាពអង្ករមុនឆ្នាំ ២០០០»។
លើសពីនេះ លោក Santosa បានលើកឡើងពីផលប៉ះពាល់នៃបាតុភូតអាកាសធាតុ ជាពិសេស អែល នីណូ និងបញ្ហាសត្វល្អិត និងជំងឺដំណាំធ្ងន់ធ្ងរដែលប៉ះពាល់ដល់វិស័យកសិកម្ម។ លោកបានណែនាំដល់រដ្ឋាភិបាលបន្ទាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតលើប្រភេទដំណាំសំខាន់ៗដូចជាស្រូវ និងពោត ដើម្បីពង្រឹងសន្តិសុខស្បៀង៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


