កីឡា
ឥណ្ឌូណេស៊ី ចាប់ផ្តើមដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាយុវជនអូឡាំពិក ឆ្នាំ២០៣០
គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី តាមសេចក្តីរាយការណ៍បានបើកកិច្ចសន្ទនាជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយបានផ្តួចផ្តើមដំណើរការនៃការដេញថ្លៃធ្វើជាម្ចាស់ផ្ទះកីឡាយុវនអូឡាំពិក រដូវក្ដៅ (YOG) លើកទី៥ នៅឆ្នាំ២០៣០។ នេះបើយោងតាមប្រធាន លោក Raja Sapta Oktohari។

ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មិនបានលាក់បាំងពីបំណងរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០៣៦ ហើយមានផែនការទទួលធ្វើម្ចាស់ផ្ទះ កីឡាយុវជនអូឡាំពិក ៦ឆ្នាំមុន ដែលជាជំហានដ៏ល្អឥតខ្ចោះ។ ទោះបីជាយ៉ាងណា វាមានការប្រកួតប្រជែងយ៉ាងធំពីប្រទេសឥណ្ឌាសម្រាប់ព្រឹត្តិការណ៍ទាំងពីរ។ រហូតមកដល់ពេលនេះជាប្រទេសតែមួយគត់ដែលបានដាក់សំណើជាផ្លូវការទៅកាន់គណៈកម្មការម្ចាស់ផ្ទះអនាគតរបស់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រាប់សិទ្ធិធ្វើម្ចាស់ផ្ទះឆ្នាំ២០៣៦ និងមានផែនការស្រដៀងគ្នាសម្រាប់កីឡាអូឡាំពិកយុវជនឆ្នាំ២០៣០។
លោក Oktohari បាននិយាយថា ៖«គណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី បានដំណើរការដេញថ្លៃលើកដំបូងសម្រាប់កីឡាយុវជនអូឡាំពិក នៅទីក្រុងហ្សាកាតា ក្នុងឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍនៅក្នុងប្រទេស ពិតជានឹងបង្កើនឱកាសរបស់យើងក្នុងការក្លាយជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាចម្រុះសំខាន់ៗដូចជា កីឡាអូឡាំពិកយុវជន»។

យោងតាម លោក Oktohari ប្រធានគណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី ថា ការដេញថ្លៃនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃអង្គារ មុនពេល NOC ឥណ្ឌូណេស៊ីប្រារព្ធខួបលើកទី៧៣ របស់ខ្លួន។ លោកបាននិយាយកាលពីថ្ងៃអង្គារថា ៖«យើងបានបញ្ជូនពាក្យដោយផ្ទាល់ទៅ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយសង្ឃឹមថា វានឹងត្រូវបានបន្តជាមួយនឹងកិច្ចប្រជុំបន្ទាប់។ យើងសង្ឃឹមថា ឥណ្ឌូណេស៊ី អាចទទួលសេចក្ដីទុកចិត្តបាន ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកយុវជន»។
ប្រធាន គណៈកម្មាធិការអូឡាំពិកឥណ្ឌូណេស៊ី ក៏បានចង្អុលបង្ហាញអំពីហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលត្រូវការសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ។ ជាពិសេសទីតាំងប្រកួតនៅទីក្រុងហ្សាកាតា និងប៉ាឡឹមបាង ដែលត្រូវបានប្រើក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ឆ្នាំ២០១៨ និងកីឡាអាស៊ីប៉ារ៉ាហ្គេម។
លោកបានបន្តដោយសំដៅទៅលើការដេញថ្លៃនេះថា ៖«យើងប្រាកដណាស់ថា វាត្រូវបានគាំទ្រដោយប្រជាជនឥណ្ឌូណេស៊ី គាំទ្រដោយរដ្ឋាភិបាលជាពិសេស»។

ការប្រកួតកីឡាយុវជនអូឡាំពិក គឺជាព្រឹត្តិការណ៍អន្តរជាតិចម្រុះដែលរៀបចំដោយ IOC សម្រាប់អត្តពលិកមានអាយុពី១៥ ទៅ ១៨ឆ្នាំ។ ការរៀបចំនាពេលខាងមុខមុនឆ្នាំ២០៣៦ រួមមាននឹងប្រព្រឹត្តទៅនៅទីក្រុងដាកា ប្រទេសសេណេហ្គាល់ នៅឆ្នាំក្រោយ។
បញ្ជាក់ថា នៅអាស៊ីអាគ្នេយ៍ សិង្ហបុរី ជាប្រទេសដំបូងគេដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជន កាលពីឆ្នាំ២០១០។ កាលនោះ ក៏ជាការរៀបចំលើកទី១ បន្ទាប់មកលើកទី២ ធ្វើនៅចិន និងលើកទី៣ ធ្វើនៅអាហ្សង់ទីន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


