សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងសាធារណការ ជួបពិភាក្សាជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែក
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានអនុញ្ញាតិឱ្យក្រុមហ៊ុន ZHONGYI INVESTMENT GROUP និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារអភិវឌ្ឍន៍ផ្លូវដែក និងឡូជីស្ទីកនៅកម្ពុជា ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ។

កម្ពុជាមានផ្លូវដែក ២ ខ្សែ ដែលមួយខ្សែចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៨៦ គីឡូម៉ែត្រ សាងសង់នៅឆ្នាំ ១៩២៩ និងមួយខ្សែទៀត ចេញពីភ្នំពេញទៅខេត្តព្រះសីហនុ មានប្រវែង ២៦៦ គីឡូម៉ែត្រ សាងសង់នៅឆ្នាំ ១៩៦០។
សម្រាប់ខ្សែពីភ្នំពេញទៅខេត្តព្រះព្រះសីហនុ បច្ចុប្បន្ននេះអាចបើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោងសម្រាប់រថភ្លើងដឹកអ្នកដំណើរ និង៥០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់ការដឹកទំនិញ។
ចំណែកខ្សែពីភ្នំពេញទៅក្រុងប៉ោយប៉ែត មិនអាចបើកបរក្នុងល្បឿនលឿនបានទេ ដែលបច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើឲ្យប្រសើឡើងដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


