ព័ត៌មានជាតិ
ប្រធានសភាសង្ឃឹមថាកម្ពុជា-ឡាវនឹងអាចភ្ជាប់ខ្សែរថភ្លើងជាមួយគ្នាបានឆាប់
ប្រធានសភា សម្ដេចសភាធិបតី ឃួន សុដារី សង្ឃឹមថាកម្ពុជា-ឡាវនឹងអាចឆាប់តភ្ជាប់ខ្សែរថភ្លើងជាមួយគ្នាបានឆាប់ដែលនឹងជួយឱ្យកម្ពុជាអាចដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ឡាវទៅលក់នៅប្រទេសចិនបានងាយស្រួលនិងកាត់បន្ថយការចំណាយ។

លើកឡើងក្នុងជំនួបជាមួយប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានក្រុមមិត្តភាព រដ្ឋសភាឡាវ-កម្ពុជា លោក វង្សស័ក្ក ផាន់ថាវង្ស (Vongsack Phanthavong) ព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចប្រធានសភា ឃួន សុដារី បានវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់ប្រទេសឡាវនាពេលបច្ចុប្បន្ននេះក្នុងនោះមានការដាក់ដំណើរការផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួនដែលធ្វើឱ្យឡាវប្រែក្លាយពីប្រទេសមិនមានការតភ្ជាប់ទៅជាប្រទេសមានការតភ្ជាប់វិញ។
នាយខុទ្ទកាល័យប្រធានសភាលោក កែវ ពិសិដ្ឋ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំព្រឹកនេះថា កម្ពុជាសង្ឃឹមថានឹងមានការតភ្ជាប់ផ្លូវដែលជាមួយឡាវឱ្យបានឆាប់ដែលនឹងជួយដល់ការជំរុញដល់ការដឹកជញ្ជូន និងទេសចរណ៍ កម្ពុជា-ឡាវ-ចិន។

លោកថា៖ «ឡាវនៅពេលនេះគាត់មានរថភ្លើងល្បឿនលឿនដែលភ្ជាប់ពីឡាវទៅខេត្តយូណានប្រទេសចិន។ គាត់មានការប្រែពីប្រទេសមួយដែលគ្មានសមុទ្រទៅជាប្រទេសមួយដែលការតភ្ជាប់ផ្លូវគោកតែម្ដង ដែលការភ្ជាប់នេះអាចឱ្យប្រទេសនៅជុំវិញអាចភ្ជាប់គ្នាក្នុងការជំរុញនូវវិស័យដឹកជញ្ជូន នាំចេញនាំចូលទំនិញមិនត្រឹមតែជាមួយឡាវទេ អាចទៅចិន ឬទៅអ៊ឺរ៉ុបផងដែរ»។
ក្នុងជំនួបនោះសម្តេចប្រធានរដ្ឋសភា និងលោក វង្សស័ក្ក ផាន់ថាវង្ស បានលើកឡើងដូចគ្នាថា នឹងខិតខំជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទំាងពីរឱ្យមានសន្ទុះកើនឡើងបន្ថែមទៀត។

ផ្លូវដែកល្បឿនលឿន ឡាវ-ចិន ហើយចាប់តាំងពីការចាប់ផ្តើមដំណើរការរថភ្លើងឆ្លងកាត់ព្រំដែននៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៣ បានជំរុញដល់វិស័យទេសចរណ៍ និងដឹកជញ្ជូនជាច្រើន។
កាលពីដើមខែឧសភានេះ ប្រទេសឡាវទើបតែយល់ព្រមជាមួយក្រសួងកសិកម្មកម្ពុជាដើម្បីអនុញ្ញាតឱ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួនដឹកស្វាយទៅលក់នៅសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសទី៣ទៀតផងដែរ។
កម្ពុជាមានផែនការភ្ជាប់ផ្លូវដែកជាមួយឡាវជាច្រើនឆ្នាំមកហើយព្រមទាំងដាក់ចូលក្នុងផែនការមេស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ភុភារកម្ពុជា២០២៣-២០៣៣ផងដែរ។ ក្នុងផែនការមេនោះ ការសាងសង់ផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនឡាវស្ថិតក្នុងដំណាក់កាលទី២ គឺក្នុងឆ្នាំ២០៣៣៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


