ព័ត៌មានជាតិ
ចំណូលក្រុមហ៊ុនផ្លូវដែក Royal Railway កើនឡើងតិចក្នុងត្រីមាសទី១កន្លងមកនេះ
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (Royal Railway) រកចំណូលសរុបចំនួន ១៤ ០៥៦ លានរៀល ក្នុងត្រីមាសទី១ ឆ្នំា២០២៥ កើនឡើង ៥,៦៣% បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២៤ ខណៈការខាតសុទ្ធក្នុងត្រីមាសនេះមានចំនួន ៨ ០៧១លានរៀលធ្លាក់ចុះ ចំនួន ៩៧ លានរៀលស្មើនឹង ១,១៩% បើធៀបនឹងត្រីមាសទី១ ឆ្នំា២០២៤ ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជា (CSX) សេវាកម្មសំខាន់ៗ របស់ រ៉ូយ៉ាល់ រេលវេ រួមមានសេវាកម្មដឹកជញ្ជូន (ប្រេងឥន្ធនៈ ស៊ីម៉ងត៍ ថ្ម អង្ករ ។ល។) ការដឹកជញ្ជូនឥន្ធនៈមាន ចំនួនច្រើនជាងការដឹកជញ្ជូនតាមកុងតឺន័រ (សម្លៀកបំពាក់ រថយន្ត អង្ករ កៅស៊ូ ស្ករ។ល។) មានឃ្លាំងសម្រាប់ជួលក្នុងការស្តុកទំនិញ និង សេវាកម្មរត់ឯកសារគយ និងពន្ធគយ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបានលើកឡើងនៅក្នុងរយបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថានឹងមានការលូតលាស់ចំនួន ៦,១% ក្នុងឆ្នាំ ២០២៥ និង ៦,២% ក្នុងឆ្នាំ ២០២៦។
លោកថា ការលូតលាស់នេះ បានជម្រុញ ដោយការកើនឡើងនៃទំនាក់ទំនងពាណិជ្ជកម្មក្រៅប្រទេសចំពោះការផលិតទំនិញក្នុងស្រុក និងការប្រសើរឡើងវិញ របស់ វិស័យទេសចរណ៍។ វិស័យសំណង់ និងអចលនទ្រព្យនឹងអាចកើនឡើងបន្តិចបន្តួច ខណៈពេលដែលវិស័យកសិកម្មនឹងបន្តមានការកើន ឡើង។

«ចំពេលបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែងនេះ រ៉ូយ៉ាល់ រេលវេ បានដើរតួយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព តាមរយៈការបន្តចូលរួមជាមួយអតិថិជនថ្មីសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញជាមួយនឹងតម្លៃសមរម្យបំផុត ដើម្បីសមជាមួយនឹងការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចនេះ»។ នេះបើយោងតាមការបញ្ជាក់របស់អ្នកឧកញ៉ា។
ចំពោះផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ នេះក្រុមហ៊ុនមានទ្រព្យសកម្មសរុបមានចំនួន ១២១ ៣១៦ លានរៀល ដោយធ្លាក់ចុះចំនួន -១១,១២% បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ២០២៤។ ប្រាក់ចំណូលសរុបមានចំនួន ១៤ ០៥៦ លានរៀល កើនឡើង ៥,៦៣% បើធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំ២០២៤។
អ្នកឧកញ៉ា គិត ម៉េងបានថ្លែងថា៖«លទ្ធផលទាំងនេះត្រូវបានជំរុញដោយការអនុវត្តជោគជ័យរបស់ក្រុមហ៊ុននៃយុទ្ធសាស្ត្រអាជីវកម្មដ៏ល្អរបស់ខ្លួនដោយភាពស៊ីសង្វាក់គ្នា និង ភាពមានវិន័យបន្តរហូតដល់សម្រេចគោលដៅរបស់ក្រុមហ៊ុន»។

ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ បានឱ្យដឹកកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ជាទិញឈុតកង់រថភ្លើងចំនួន ១៥០ ឈុត និងគ្រឿងបរិក្ខាមួយចំនួនធំទៀតដើម្បីផ្គត់ផ្គង់ដល់ការមើលថែទាំទូរថភ្លើងដឹកទំនិញ។ កាលពីពេលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជាទិញទូរថភ្លើងដឹកទំនិញថ្មីចំនួន ២២១ គ្រឿង ពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនឱ្យកាន់តែល្អប្រសើរជាងមុន។

ផ្លូវដែកនៅកម្ពុជាមានពីរខ្សែ គឺខ្សែខាងជើង និងខ្សែខាងត្បូង ដែលមានប្រវែងសរុប ៦៥០ គីឡូម៉ែត្រ។ ខ្សែខាងជើងមានប្រវែងសរុប ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញទៅក្រុងប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ)។ ខ្សែខាងត្បូងមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


