សេដ្ឋកិច្ច
ការកំណត់និយាមកា និងបោះបង្គោលព្រំដី ព្រែកជីកហ្វូណនតេជោ កំណាត់ទី១ សម្រេចបាន ៥៥%
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល ៥ថ្ងៃ គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង កំពុងបន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារយ៉ាងយកចិត្តទុកដាក់ ក្នុងការកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ។

លោក ផន រឹមថ្លែងថា៖ «ជាលទ្ធផលក្នុងរយៈពេល ៥ថ្ងៃនេះ ក្រុមការងារសម្រេចការកំណត់និយាមកា និងបោះបង្គោលបានទាំងស្រុងនៃផែនទីសន្លឹកទី១ និងទី២ និងផែនទីសន្លឹកទី៣ និងភាគច្រើននៃផែនទីសន្លឹកទី៤ ដែលទាំងអស់សរុបបាន ៧៨ ចំណុចនៃចំណុចដែលគ្រោង ១៤២ ដែលស្មើនឹងជិត ៥៥% នៃតម្រាយផ្លូវទឹកកំណាត់ទី១ ដែលមានប្រវែង ២១ គីឡូម៉ែត្រ»។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ បើកដំណើរការសាងសង់ធម្មតា នឹងអាចបញ្ចប់មុនផែនការ ឬតាមការគ្រោងទុក។

បើតាមលោក ស៊ុន ចាន់ថុល គិតត្រឹមម៉ោងនេះ រដ្ឋាភិបាលមិនទាន់យកដីប្រជាពលរដ្ឋមួយចំអាមនៅឡើយទេ ដោយ សាររង់ចាំទឹកស្រក ដើម្បីចុះទៅបោះនិយាមការឱ្យបានត្រឹមត្រូវ បោះហើយ ក្រសួងសេដ្ឋកិច្ច នឹងធ្វើដំណើរតាមក្រោយ ទៅពិនិត្យឱ្យច្បាស់លាស់លើអ្វីៗ ដែលយើងបានធ្វើ។
លោក ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា ពេលសិក្សាបឋមប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ១ ៥៨៥ ខ្នង ប៉ុន្តែឥឡូវ យើងបានកែខ្សែផ្លូវទឹកខ្លះ ឥឡូវប៉ះពាល់ផ្ទះកើនដល់ប្រមាណ ២ ៣០៥ ផ្ទះ ក្នុងនោះមានតែ ៤០០ ផ្ទះ ដែលប៉ះច្រើនត្រូវរើ ក្រៅពីនេះ ប៉ះរបងផ្ទះ ខណៈរដ្ឋាភិបាលបាន ជួលក្រុមហ៊ុនឯកជនមួយទៀត សិក្សារ EIA។ ចំណែកដើមឈើដែលប៉ះពាល់មានចំនួន ១៤៩ ពាន់ ១៦៣ ដើម ដែលមានដើមត្នោត ដើមដូង ដើមស្វាយ ល្ហុងក៏យើងរាប់ដែរ។
ព្រែកជីកហ្វូណនតេជោ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។ គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។

កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


