ព័ត៌មានជាតិ
រដ្ឋាភិបាលបានកៀរគរទុនជាង៧០លានដុល្លារពីការបោះផ្សាយមូលបត្ររដ្ឋដើម្បីគាំទ្រដល់ការវិនិយោគសាធារណៈ
រាជរដ្ឋាភិបាលកម្ពុជាបានប្រមុលទុនពីការបោះផ្សាយលក់មូលបត្ររដ្ឋមានទឹកប្រាក់សរុបជាង៧០លានដុល្លារដើម្បីយកមចូលរួមគាំទ្រដល់កម្រោងវិនិយោគសាធារណៈនានា ក្នុងការជំរុញដល់សកម្មភាពសេដ្ឋកិច្ច។

យោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនវ ក្នុងរយៈពេល៣ត្រីមាសនៃឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន៧០,២៥លានដុល្លារ ត្រូវនឹងប្រមាណ៦៥%នៃទំហំសរុបដែលច្បាប់អនុញ្ញត (៤៤០ប៊ីលានរៀល) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រ គម្រោងវិនិយោគសាធារណៈ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច។
ចំពោះនៅក្នុងត្រីមាសទី៣ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋ សរុបចំនួន ៧,៣៩លានដុល្លារ។
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានពន្យល់ថាតាមក្របខ័ណ្ឌគោលនយោបាយ មូលបត្ររដ្ឋអាចទិញបានតែនៅលើទីផ្សារបឋមតែប៉ុណ្ណោះដែលភាគច្រើនទិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពស្រដៀងៗគ្នានេះជាច្រើនទៀត។

លោក សុខសេនសាន បានថ្លែងថា៖«វិនិយោគិនផ្សេងទៀតរួមទាំងសាធារណជន នឹងអាចវិនិយោគលើមូលបត្ររដ្ឋនៅលើទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែជំរុញឱ្យមានឆាប់តាមដែលអាចធ្វើទៅបាន»។
យោងតាមច្បាប់គ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០២៤ (FML) ដែលបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រកាលពីថ្ងៃទី ១១ ខែធ្នូ អនុញ្ញាតឱ្យរដ្ឋាភិបាលអាចបោះផ្សាយមូលបត្ររដ្ឋ ដែលមានតម្លៃ ៤៤០ ពាន់លានរៀល (១០០ លានដុល្លារ) ដើម្បីសងប្រាក់ដើម និងការប្រាក់នៃការបោះផ្សាយមូលបត្រនេះកាលពីឆ្នាំ ២០២២។

FML បានឱ្យដឹងថា៖ «ការបោះផ្សាយនេះ គឺសម្រាប់ផ្តល់ហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាបានប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ»។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋតាំងពីឆ្នាំ ២០២២ ដោយបានជ្រើសរើសថ្នាលជួញដូរអនឡាញរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ជាភ្នាក់ងារបោះផ្សាយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


