ព័ត៌មានជាតិ
រដ្ឋបានប្រមូលទុនជាង៦២លានដុល្លារពីក្នុងស្រុកវិនិយោគលើគម្រោងនានាដើម្បីជំរុញផលិតភាពសេដ្ឋកិច្ច
រាជរដ្ឋាភិបាលកម្ពុជាបានកៀរគរនូងទុនប្រមាណ ៦២,១២ លានដុល្លារតាមរយៈការបោះផ្សាយមូលបត្ររដ្ឋដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ សំដៅលើកកម្ពស់កំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការទទួលបាននូវលទ្ធភាពរបស់រដ្ឋាភិបាលក្នុងការកៀរគរប្រភពទុនក្នុងស្រុកឆ្លុះបញ្ចាំងអំពីការចូលរួមចំណែកដ៏សំខាន់មួយពីវិស័យឯកជនតាមរយៈការទិញនូវមូលបត្ររដ្ឋដើម្បីទទួលបាននូវការប្រាក់ ជាជាងរដ្ឋទៅខ្ចីបុលពីក្រៅប្រទេស។
យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះ នៅត្រីមាសទី២ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន ១៧,៨៣ លានដុល្លារ។
ជាមួយគ្នានេះដែរ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋសរុបចំនួន៦២,១២ លានដុល្លារ ត្រូវនឹងប្រមាណ ៥៨% (៤៤០ ប៊ីលានរៀល) ដើម្បីយកមកគាំទ្រដល់គម្រោងវិនិយោគនានា។

លោក ហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែកញ្ញានេះថា សម្រាប់ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ បង្ហាញអំពីរបៀបនៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចដែលរដ្ឋាភិបាលយើងធ្វើដូចបណ្តាប្រទេសនានានៅក្នុងតំបន់និងនៅលើសកលលោកដែរ។
លោកថា៖« ដូច្នេះការបោះផ្សាយមូលបត្ររដ្ឋនេះគឺផ្តល់ប្រយោជន៍ច្រើនដល់រដ្ឋាភិបាលជាជាងយើងខ្ចីបុលពីបរទេស។ ការណ៍នេះមានន័យថារដ្ឋាភិបាលធ្វើការកៀរគរនូវទុនក្នុងស្រុក និងយកមកវិនិយោគក្នុងស្រុកដូច្នេះរចន្តសាច់ប្រាក់គឺនៅក្នុងជាតិរបស់យើង»។
លោកវណ្ណៈបានគូសបញ្ជាក់ទៀតថា សម្រាប់បណ្តាក្រុមហ៊ុនដែលមានលទ្ធភាពនឹងទិញនូវមូលបត្ររដ្ឋ ហើយពួកគេនឹងទទួលបានការប្រាក់និងអត្ថប្រយោជន៍នានាពីរដ្ឋាភិបាលក្នុងពេលវេលាកំណត់ណាមួយ។ លើសពីនេះទៅទៀត ការទិញនូវមូលបត្ររដ្ឋពីបណ្តាក្រុមហ៊ុនទាំងនោះក៏បង្ហាញពីការរួមចំណែករបស់ពួកគេក្នុងការផ្តល់លទ្ធភាពដល់រដ្ឋក្នុងការប្រមូលមូលនិធិទាំងនេះដើម្បីយកទៅអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបម្រើដល់ប្រយោជន៍ជាតិផងដែរ។

លោកបានលើកឡើងថា៖«ដូច្នេះលុយនេះគឺលុយចេញពីក្រុមហ៊ុនក្នុងវិស័យផ្សេងៗនៅកម្ពុជាដើម្បីផ្តល់ឪកាសដល់រដ្ឋកាន់តែមានលទ្ធភាពក្នុងការយកទុនទាំងនោះមកអភិវឌ្ឍន៍ប្រទេសរបស់យើង។ លើសពីនោះទៅទៀត រដ្ឋក៏មានចំណាយលើការប្រាក់ទៅក្រៅប្រទេសលើការខ្ចីបុលពីបរទេសផងដែរ នេះជាផលប្រយោជន៍ដែលកម្ពុជារបស់យើង ដែលយើងកាន់តែមានលទ្ធភាពក្នុងការកៀគរទុនពីក្នុងស្រុកដែលជាមូលដ្ឋានដ៏រឹងមាំក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចនានា»៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


