ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងធ្វើការកៀរគរទុនជាង១២៣លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្រររដ្ឋក្នុងឆ្នាំ២០២៥នេះ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការកៀរគរទុនក្នុងស្រុកចំនួន ១២៣,៦៨៧ លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្ររដ្ឋក្នុងឆ្នាំ២០២៥នេះ ដើម្បីយកមចូលរួមគាំទ្រដល់កម្រោងវិនិយោគសាធារណៈនានា ក្នុងការជំរុញដល់សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាធ្វើការទូរទាត់សងការប្រាក់និងប្រាក់ដើមនៃការបោះផ្សាយមូលបត្ររដ្ឋមុនៗ។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី ផែនការបោះផ្សាយលក់មូលបត្ររដ្ឋឆ្នាំ២០២៥ចេញផ្សាយកាលពីថ្ងៃទី១៣ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា ដោយអនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ និងក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០២៥នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP) ក្នុងទំហំ ៥០០ ប៊ីលានរៀល (ឬជាង១២៣,៦៨៧ លានដុល្លារ)។
បើតាមក្រសួងសម្រាប់ការបោះផ្សាយនេះនឹងមានតម្លៃចារឹកក្នុងមួយប័ណ្ណ១លានរៀល ដែលមានឥណទានប្រតិទាន ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ៥ឆ្នាំ ១០ឆ្នាំ និង ១៥ឆ្នាំ ជាមួយអត្រាគូប៉ុងថេរ និងការទូទាត់គូប៉ុងរៀងរាល់៦ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ។

«សម្រាប់ការសងប្រាក់ដើមនឹងទូទាត់សងនៅចុងឥណប្រតិទាន និង ព័ត៌មានលម្អិតនៃការបោះផ្សាយលក់មូលបត្ររដ្ឋមួយលើកៗ និងលទ្ធផលស្តីពីការដេញថ្លៃមូលបត្ររដ្ឋនឹងមានផ្សព្វផ្សាយលើបណ្តាញសង្គមសារព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា»។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានពន្យល់ថាតាមក្របខ័ណ្ឌគោលនយោបាយ មូលបត្ររដ្ឋអាចទិញបានតែនៅលើទីផ្សារបឋមតែប៉ុណ្ណោះដែលភាគច្រើនទិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពស្រដៀងៗគ្នានេះជាច្រើនទៀត។
លោក សុខសេនសាន បានថ្លែងថា៖«វិនិយោគិនផ្សេងទៀតរួមទាំងសាធារណជន នឹងអាចវិនិយោគលើមូលបត្ររដ្ឋនៅលើទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែជំរុញឱ្យមានឆាប់តាមដែលអាចធ្វើទៅបាន»។

លោកបានឱ្យដឹងទៀតថា៖ «ការបោះផ្សាយនេះ គឺសម្រាប់ផ្តល់ហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាបានប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ»។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋតាំងពីឆ្នាំ ២០២២ ដោយបានជ្រើសរើសថ្នាលជួញដូរអនឡាញរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ជាភ្នាក់ងារបោះផ្សាយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


