ព័ត៌មានអន្ដរជាតិ
តម្លៃអង្ករនៅទីផ្សារសកលបន្តធ្លាក់ចុះចាប់តាំងពីចុងឆ្នាំ២០២៤ ដោយសារវត្តមានឥណ្ឌាចាប់ផ្តើមនាំចេញអង្ករឡើងវិញ
ទីផ្សារអង្ករបានជួបប្រទះការធ្លាក់ចុះតម្លៃយ៉ាងខ្លាំង ដែលនិន្នាការនៃការធ្លាក់ចុះនេះបានចាប់ផ្ដើមតាំងពីចុងឆ្នាំ ២០២៤ មកម្ល៉េះ។ បើតាមរបាយការណ៍របស់សមាគមអាហារវៀតណាម (VFA) តម្លៃនាំចេញអង្ករបាក់៥% របស់វៀតណាមបានធ្លាក់ចុះអស់ ៨ ដុល្លារក្នុងមួយតោន ដែលបច្ចុប្បន្នមានតំលៃត្រឹមតែ ៤៧៣ ដុល្លារក្នុងមួយតោនប៉ុណ្ណោះ ដែលនេះជាតំលៃទាបបំផុតក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។ ដូចគ្នានេះដែរ អង្ករបាក់២៥% ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរធ្លាក់ចុះរហូតដល់១៦ ដុល្លារដែលលក់បានត្រឹមតែ ៤៣៨ ដុល្លារប៉ុណ្ណោះក្នុង១តោន។

យោងតាមសារព័ត៌មានវៀតណាម ការធ្លាក់ចុះនេះមិនត្រឹមតែកើតមានឡើងសម្រាប់តែអង្កររបស់វៀតណាមនោះទេ សូម្បីតែអង្ករបាក់៥% របស់ថៃក៏បានធ្លាក់ចុះមួយដុល្លារផងដែរ ដែលលក់បានត្រឹមតែ ៤៩៨ ដុល្លារក្នុងមួយតោន ដែលជាតំលៃខ្ពស់បំផុតនៅក្នុងចំណោមអ្នកផ្គត់ផ្គង់អង្ករធំបំផុតនៅលើពិភពលោកទាំងបួន។ អង្កររបស់ប៉ាគីស្ថានដែលមានគុណភាពដូចគ្នាបានធ្លាក់ចុះ ៤ ដុល្លារទៅត្រឹមតែ ៤៥០ ដុល្លារក្នុងមួយតោន។ នៅក្នុងប្រទេសឥណ្ឌា ដែលជាអ្នកនាំចេញអង្ករលំដាប់កំពូលនៅលើពិភពលោក តម្លៃបានធ្លាក់ចុះទៅអប្បបរមារនៅក្នុងរយៈពេល ១៧ ខែ ដែលអង្ករចំហ៊ុយបាក់៥% ការលក់ចេញបានថយចុះក្នុងតម្លៃចន្លោះពី ៤៣៦ទៅ ៤៤២ ដុល្លារក្នុងមួយតោនកាលពីក្នុងសប្តាហ៍នេះ។
ការធ្លាក់ចុះនៃតម្លៃនាំចេញបាននាំអោយមានការធ្លាក់ចុះនៃតម្លៃក្នុងស្រុកផងដែរ។ ឧទាហរណ៍ នៅក្នុងខេត្តអានយ៉ាង អង្ករ IR ៥០៤ បានធ្លាក់ចុះ ១ ២០០ដុង ដោយឥឡូវនេះអង្ករនេះលក់បានក្នុងតម្លៃចន្លោះពី ៧ ៥០០ទៅ ៧ ៦០០ ក្នុងមួយគីឡូក្រាម។ ចំពោះប្រភេតអង្ករកែច្នៃរួច IR ៥០៤ ក៏បានធ្លាក់ចុះ ៣០០ដុងផងដែរ គឺលក់បានក្នុងចន្លោះតម្លៃ ១០ ០០០-១០ ២០០ ដុងក្នុងមួយគីឡូក្រាម។

អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះនៃតម្លៃអង្ករនាពេលបច្ចុប្បន្ននេះ គឺដោយសារតែឆ្នាំ ២០២៥ ដែលទើបតែចាប់ផ្ដើម ពេលដែលប្រទេសនាំចូលធំៗដូចជាហ្វីលីពីន និងឥណ្ឌូណេស៊ីមិនទាន់បានរៀបចំគម្រោងសម្រាប់ឆ្នាំថ្មីនៅឡើយ។ ជាមួយគ្នានេះដែរ ការត្រឡប់មកវិញនៃប្រទេសឥណ្ឌា ធ្វើអោយតម្លៃនាំចេញមាននិន្នាការទាបចុះ។ វៀតណាម ដែលជាអ្នកនាំចេញសំខាន់ដល់ទីផ្សារហ្វីលីពីន ជិត ៧៥% នៃទីផ្សារសរុប ក៏កំពុងរង់ចាំប្រកួតប្រជែងយ៉ាងខ្លាំងជាមួយអ្នកនាំចេញធំៗដូចជាឥណ្ឌា ថៃ និងប៉ាគីស្ថានផងដែរ។
សម្រាប់ទស្សនវិស័យសម្រាប់ឆ្នាំ ២០២៥ ការធ្លាក់ចុះតម្លៃអង្ករនាំចេញនៅតែជាបញ្ហាប្រឈម ដោយសារតែការកើនឡើងនៃការរផ្គត់ផ្គង់ទៅក្នុងទីផ្សារពិភពលោកនឹងធ្វើអោយតម្លៃទាបចុះបន្ថែមទៀត។ ទោះយ៉ាងណា អ្នកនាំចេញអង្កររបស់វៀតណាមនៅតែមានទំនុកចិត្ត នៅលើគុណភាពអង្កររបស់ពួកគេ ដែលបំពេញតាមស្តង់ដារដ៏តឹងរឹងបំផុតនៃទីផ្សារនាំចូល ដែលការណ៍នេះនឹងជាអត្ថប្រយោជន៍ដ៏សំខាន់នៃអង្ករវៀតណាមក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញនាពេលបច្ចុប្បន្ន៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


