សេដ្ឋកិច្ច
ARDB នឹងបញ្ចេញហិរញ្ញប្បទានពិសេសចំនួន ៣០ លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវនៅខេត្តធំៗបី
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងផ្តល់ហិរញ្ញប្បទានពិសេសចំនួន៣០លានដុល្លារដល់ម្ចាស់រោងមាស៊ីនកិនស្រូវនៅខេត្តអាទិភាពធំចំនួន៣ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករ សំដៅរក្សាលំនឹងថ្លៃនាពេលរដូវប្រមូលផលនេះ។
លោកបណ្ឌិត កៅ ថាច អគ្គនាយក ARDB នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២៥ បានដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញ ខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។

បើយោងតាម ARDB កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខារបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។ នៅក្នុងកិច្ចប្រជុំនោះលោកបណ្ឌិត កៅ ថាច បានធ្វើការពិភាក្សា និងផ្តោតលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១. ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន ៣០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។
២. អំពាវនាវដល់រោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតបចំពោះមុខដែលរោងម៉ាស៊ីនអាចចូលរួម គឺតាមរយៈការផ្សព្វផ្សាយឲ្យបានផុលផុសជូនប្រជាកសិករក្នុងតំបន់នីមួយៗ នូវបទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗ។

៣. បន្តចូលរួមទិញស្រូវ ក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិនខាងមុខនេះ ក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក ដូច្នេះរោងម៉ាស៊ីនផ្តល់ដំណឹងនិងផ្សព្វផ្សាយជូនប្រជាកសិករក្នុងតំបន់ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានជ្រាប ដែលការណ៍នេះអាចបញ្ចៀសបានការច្រូតកាត់ច្រើនលើសតម្រូវការ។
៤. គិតគូរអំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព និងលទ្ធភាពដែលរ៉ោងម៉ាស៊ីន អាចបង្កើនការកែច្នៃសម្រាប់បម្រើការនាំចេញ។
៥. ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលរោងម៉ាស៊ីន និងក្រុមហ៊ុននាំអង្ករចេញកំពុងប្រឈម, ដំណោះស្រាយចំពោះមុខនិងសំណូមពរនានា។
៦. លើកទឹកចិត្ត និងជំរុញឲ្យម្ចាស់រោងម៉ាស៊ីន ប្រើប្រាស់សេវា ធានាឥណទាន របស់សាជីវកម្ម ធនាឥណទានកម្ពុជា (CGCC) បន្ថែមពីយន្តការធនាគារ ដែលមានស្រាប់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


