Connect with us

ព័ត៌មានជាតិ

ARDB នឹងបង្កើនការផ្តល់ឥណទានបៃតងដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង

បានផុស

នៅ

អគ្គនាយកនៃធនារគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) លោក កៅ ថាច បានលើកឡើងថា ធនាគាររបស់លោកនឹងបង្កើនការផ្តល់ឥណទានទៅលើធុរកិច្ចបៃតង ដើម្បីចូលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ ជាពិសេសគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក កៅ ថាចធ្វើឡើងក្នុងពិធីបើកសាខាថ្មីនៅរបស់ខ្លួននៅខណ្ឌដូនពេញ-សង្កាត់ចតុមុខកាលពីថ្ងៃទី១៦ កន្លងទៅនេះ។ លោកបានថ្លែងថា៖« ធនាគារ ARDB បាននិងកំពុងអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាត្រនៅកម្ពុជា (CCFF) ក្រោមមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។  ឧស្ម័នផ្ទះកញ្ចក់ (Climate Change Mitigation) និងការបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ (Climate Change Adaptation) តាមរយៈយន្តការផ្តល់ហិញ្ញប្បទានចំនួនពីរ គឺការផ្តល់ឥណទាន បោះដុំដល់គ្រឹះស្ថានធនាការនិងហិរញ្ញវត្ថុក្នុងស្រុកសម្រាប់គាំទ្រដល់ការអនុវត្តគម្រោងបៃតង និងការផ្តល់ ឥណទានដោយផ្ទាល់ដល់គម្រោងវិនិយោគឯកជនដ៏ទៃទៀតដែលមានលក្ខណៈបៃតង ក្នុងគោលដៅរួម ចំណែកទ្រទ្រង់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតងនៅកម្ពុជា»។

​ធនាគារ ARDB គឺជាធនាគារគោលនយោបាយ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាល ក្រោមកិច្ចអន្តរាគមន៍នៃកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីគាំទ្រដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់ជលិតកម្ម កសិកម្ម និងកសិ-ឧស្សាហកម្ម ដើម្បីផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប ជាវិនិយោព និងទុន បង្វិល ដល់សហគ្រាសធុនតូចនិងមធ្យម រួមមាន៖ ស្រូវ-អង្គ, បន្លែ-ផ្លែឈើឈើ, ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ក្នុងគោលដៅបង្កើតការងារ ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតកម្មក្នុងស្រុក និងជំរុញ ការនាំចេញ។

គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ ធនាគារ ARDB អានសំពៀតឥណទានសរុបចំនួន ៤៩៣ លានដុល្លារអាមេរិក ដែលមានកំណើនជាមធ្យមប្រមាណ ៣០% ក្នុងមួយឆ្នាំ គិតក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយ (២០១៥-២០២៤​)។ ក្នុងនោះ ឥណទានវិស័យស្រូវ-អង្គរ មានសមាមាត្រធំជាងគេ គឺប្រមាណ ៤២,៣% ធៀបនឹងសំពៀតឥណទានសរុប។ ទ្រព្យសកម្មសរុប (Total Assets) គឺចាប់ផ្តើមពី ២,៥ លានដុល្លារ អាមេរិក នៅឆ្នាំ១៩៩៨ រហូតកើនដល់ប្រមាណជា ៥៧៥ លានដុល្លារអាមេរិក នៅដំណាច់ឆ្នាំ ២០២៤។

​លោក កៅ ថាច បានគូសបញ្ជាក់ទៀតថា ធនាគារARDB ក៏បាននិងកំពុងអនុវត្តគម្រោងមួយចំនួនជាមួយដៃគូអភិវឌ្ឍន៍ ក្នុងគោលបំណង ផ្តល់ឥណទានដល់កសិករខ្នាតតូច សហគមន៍កសិកម្ម និងសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មផងដែរ។

លោកថា៖«ក្នុងគោលបំណងពង្រឹង និងពង្រីកប្រតិបត្តិការធនាគារឱ្យកាន់តែទូលំទូលាយ ធនាគារ ARDB បានសហការជាមួយជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការចុះអនុស្សរណៈយោគយល់ជាមួយ សាជីវកម្មធានាឥណទានកម្ពុជា (CGCC), ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងគណៈ កម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធជាបន្តបន្ទាប់ទៀត»។ លើសពីនោះទៅទៀត លោកថា ធនាគារ ARDB ក៏បាននិងកំពុងសហការជាមួយ ដៃត្តអភិវឌ្ឍន៍នៅក្រៅប្រទេសមួយ​ចំនួនផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច១ ម៉ោង មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម១ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម