សេដ្ឋកិច្ច
ARDB បន្តគាំទ្រវិស័យស្រូវអង្ករកម្ពុជា រហូតសម្រេចបានការនាំចេញ ១ លានតោនក្នុងមួយឆ្នាំ
លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអះអាងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងនៅតែបន្តគាំទ្រទៅដល់វិស័យស្រូវអង្ករកម្ពុជា រហូតសម្រេចបានគោលដៅក្នុងការនាំចេញឱ្យបាន ១ លានតោនក្នុងមួយឆ្នាំ។

នៅក្នុងកម្មវិធី “មហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា និងការបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៥” កាលពីពេលថ្មីៗកន្លងទៅនេះ លោក កៅ ថាច បានមានប្រសាសន៍ថា បើទោះបីស្ថិតក្នុងបរិបទនៃភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពពាណិជ្ជកម្មតំបន់ និងសកលក្តី ប៉ុន្តែវិស័យស្រូវអង្ករ នៅតែបានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់សន្តិសុខស្បៀង ចូលរួមរក្សានូវកម្រិតជីវភាពសមរម្យរបស់ប្រជាកសិករ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។
ជាក់ស្តែង តម្រូវការអង្ករសកលសម្រាប់បរិភោគ និងសម្រាប់កែច្នៃ នៅតែបន្តមាននិន្នាការកើនឡើងពោលគឺ កើនឡើងប្រមាណពី ៥២៩ លានតោន ក្នុងឆ្នាំ២០២៣/២០២៤ ដល់ ៥៤០ លានតោន ក្នុងឆ្នាំ ២០២៤/២០២៥ និងរំពឹងថានឹងកើនឡើងដល់ ៥៤៩ លានតោន ក្នុងឆ្នាំ២០២៥/២០២៦។
ពាក់ព័ន្ធនិងវិស័យស្រូវអង្ករកម្ពុជានេះដែរ លោក កៅ ថាច បានគូសបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចូលរួមគាំទ្រដល់វិស័យស្រូវអង្ករតាំងពី ឆ្នាំ១៩៩៨ មកម្ល៉េះ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃផលិតកម្ម កសិកម្មជាទុនបង្វិល និងទុនវិនិយោគជាដើម។

ជាក់ស្តែង គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានសំពៀតឥណទានទៅលើវិស័យស្រូវអង្ករ ប្រមាណជា ២០០ លានដុល្លារអាម៉េរិក ដែលស្មើនឹងប្រមាណជា ៤១% នៃសំពៀត ឥណទានសរុប។
លោក កៅ ថាច បានអះអាងថា «ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងនៅតែបន្តគាំទ្រដល់វិស័យមួយ នេះរហូតដល់គោលដៅកំណត់របស់រាជរដ្ឋាភិបាល និងសម្រេចបាននូវចក្ខុវិស័យច្បាស់ លាស់ក្នុងការនាំចេញអង្ករឱ្យបាន ១ លានតោនក្នុងមួយឆ្នាំ។

សូមជម្រាបថា ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី លោក ឧកញ៉ា ឡាយ ឈុនហួរ បានប្ដេជ្ញាក្នុងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារឱ្យបាន ១ លានតោន ក្នុងអាណត្តិទី៥ ២០២៥-២០២៨ នេះ ជាមួយនឹងការបង្កើនការនាំចេញ និងពង្រីកទីផ្សារថ្មី។
លោក ឧកញ៉ា បានបញ្ជាក់ថា «បច្ចុប្បន្នសហព័ន្ធស្រូវអង្ករកម្ពុជា បាននឹងកំពុងសិក្សានូវទីផ្សារថ្មីៗបន្ថែមទៀតក្នុងការនាំចេញអង្ករ ក៏ដូចជាការពង្រឹងនូវសមត្ថភាពបន្ថែមនៅក្នុងការនាំចេញ»៕
ដោយ៖ ឌិន ថារី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


