ព័ត៌មានជាតិ
បណ្ឌិត កៅ ថាច៖ បណ្តាប្រទេសក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ត្រូវវិនិយោគក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងការដាក់បញ្ចូលឌីជីថល
ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) លោក បណ្ឌិត កៅ ថាច បានអំពាវនាវដល់សមាជិកនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)ត្រូវតែវិនិយោគក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនតាមរយៈការកសាងសមត្ថភាព ការដាក់បញ្ចូលឌីជីថល ជំនួយបច្ចេកទេស ការផ្សារភ្ជាប់ទីផ្សារ និងមជ្ឈមណ្ឌលច្នៃប្រឌិត។

ថ្លែងក្នុងពិធីបិទនៃកិច្ចពិភាក្សាមួយក្រោមប្រធានបទ «កត្តាមនុស្ស ការកសាងសហគមន៍សហគ្រិន–The People Factor: Building Entrepreneurial Communities» ដែលជាផ្នែកមួយនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម ADFIAP លើកទី៤៨ នៅទីក្រុងមូស្កាតប្រទេសអូម៉ង់ កាលពីថ្ងៃទី២៤ខែមេសា លោក បណ្ឌិត កៅ ថាចក៏ជានិងអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)ថា បញ្ហាប្រឈមនៃសួនសេដ្ឋកិច្ចជំរុញឱ្យមានការបណ្ដុះសហគ្រិនក្នុងស្រុក វិនិយោគក្នុងសហគមន៍របស់ខ្លួន និងជំរុញប្រព័ន្ធអេកូឡូស៊ី ដែលអាចឱ្យអាជីវកម្មក្នុងស្រុក និងការបង្កើតថ្មីឱ្យរីកចម្រើន បម្រើជាគន្លឹះដ៏មានឥទ្ធិពលសម្រាប់ដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍន៍ជាសកល និងគាំទ្រដល់កំណើនសេដ្ឋកិច្ចដែលមិនចេះរីងស្ងួត ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍រួម។
លោកបណ្ឌិតបានគូសបញ្ជាក់ថា សម្រាប់កិច្ចប្រជុំឆ្នាំនេះ សមាជិកនឹងស្វែងយល់ពីប្រធានបទសំខាន់ៗ ដូចជាការពង្រឹងសេដ្ឋកិច្ចសហគមន៍ តួនាទីនៃអាជីវកម្មដំណាក់កាលទី ២ ប្រព័ន្ធអេកូឡូស៊ីសហគ្រិន ហិរញ្ញវត្ថុដែលជំរុញដោយបេសកកម្ម ភាពធន់ផ្នែកហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង និងនិរន្តរភាព និង ADFIAPNET Digital Clinic ដែលប្រធានបទទាំងនេះបង្កើតបានជាបណ្តុំនៃការអភិវឌ្ឍន៍រួមបញ្ចូលគ្នា និងធន់នៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក»។

លោកបណ្ឌិត កៅ ថាចបានថ្លែងថា៖«ខណៈពេលដែលការទទួលយកសកលភាវូបនីយកម្មកំពុងស្ថិតនៅលើនិន្នាការថយក្រោយដែលកំពុងបង្កើននូវការការពារនិយម និងការរំខានដល់សេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងក្លា វាក៏បានពង្រីកនូវភាពងាយរងគ្រោះរបស់សហគមន៍មូលដ្ឋាន ជាពិសេសនៅពេលដែលពួកគេត្រូវបានវិនិយោគតិចតូច និងមិនទាន់មានការអភិវឌ្ឍន៍។ លក្ខខណ្ឌទាំងនេះទុកឱ្យសហគមន៍ប្រឈមមុខនឹងភាពងាយរងគ្រោះពីកត្តាខាងក្រៅ ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ដែលត្រូវបានរំខាន គ្រោះមហន្តរាយដែលទាក់ទងនឹងអាកាសធាតុ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម និងជំងឺរាតត្បាតជាដើម»។
លោកបណ្ឌិតបានថ្លែងបន្តទៀតថា នៅក្នុងបរិបទនេះ ថ្នាលសេដ្ឋកិច្ចផ្តល់នូវការឆ្លើយតបទាន់ពេលវេលា និងវិធីសាស្រ្តបំពេញបន្ថែមចំពោះសកលភាវូបនីយកម្ម ដោយការជំរុញការវិនិយោគនៅក្នុងសហគ្រិនក្នុងស្រុក ជាពិសេស ការកសាងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនដ៏រឹងមាំ ការលើកកម្ពស់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍសមត្ថភាព និងការភ្ជាប់សហគ្រាសក្នុងស្រុកជាមួយនឹងហិរញ្ញវត្ថុដែលអាចបត់បែនបាន និងតម្លៃសមរម្យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះជំរុញឱ្យមានកំណើនសេដ្ឋកិច្ចគ្មានទីបញ្ចប់ និងបុកគ្រឹះស្ថិរភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍន៍សកលប្រកបដោយនិរន្តរភាព។

លោកបណ្ឌិតថា ស្ថាប័នហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (DFIs) ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបណ្តុះនូវសួនសេដ្ឋកិច្ចតាមរយៈការវិនិយោគក្នុងអាជីវកម្មក្នុងស្រុក ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ការលើកកម្ពស់ហិរញ្ញវត្ថុដែលជំរុញដោយបេសកកម្ម និងការផ្សារភ្ជាប់គម្លាតហិរញ្ញប្បទាន ជាពិសេសផ្នែកហិរញ្ញវត្ថុបៃតង និងនិរន្តរភាព។ ជាឧទាហរណ៍ ធនាគារ SME និងធនាគារអភិវឌ្ឍន៍កសិកម្មផ្តល់ហិរញ្ញប្បទានដែលអាចបត់បែនបាន និងតម្លៃសមរម្យដល់សហគ្រាសធុនតូច និងមធ្យម សហគ្រិនកសិ និងសហករណ៍កសិម្ម ដែលភាគច្រើននៅមានកម្រិតទាប និងងាយរងគ្រោះដោយសារវិបត្តិទីផ្សារ និងអាកាសធាតុ។
«DFIs ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធវិនិយោគលើកត្តាជំរុញសំខាន់ៗដូចជាផ្លូវថ្នល់ ការតភ្ជាប់ឌីជីថល ថាមពលកកើតឡើងវិញ និងតំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលជួយសម្រួលដល់កំណើន និងការរួមបញ្ចូលទីផ្សារនៃអាជីវកម្មក្នុងស្រុក ខណៈដែលស្ថាប័នធានាឥណទានជួយកាត់បន្ថយហានិភ័យនៃការផ្តល់ប្រាក់កម្ចី និងកែលម្អលទ្ធភាពទទួលបានដើមទុន។ តាមរយៈការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុជាមួយនឹងជំនួយបច្ចេកទេស និងការកសាងប្រព័ន្ធអេកូឡូស៊ី DFIs អាចប្រែក្លាយគោលការណ៍នៃការរៀបចំសួនសេដ្ឋកិច្ចទៅជាលទ្ធផលជាក់ស្តែងដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍រួមបញ្ចូល ភាពធន់ និងប្រកបដោយនិរន្តរភាព»។ នេះបើយោងតាមលោក បណ្ឌិត កៅ ថាច៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


