ព័ត៌មានអន្ដរជាតិ
ថៃតម្រូវឱ្យអ្នកដំណើរបរទេស ត្រូវបំពេញ «ប័ណ្ណការមកដល់ឌីជីថល» ចាប់ពីខែឧសភា តទៅ
ការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃ គ្រោងនឹងតម្រូវឱ្យអ្នកកាន់លិខិតឆ្លងដែនបរទេសទាំងអស់ ត្រូវបំពេញព័ត៌មានសម្រាប់ប័ណ្ណការមកដល់ឌីជីថល ចាប់ពីថ្ងៃទី ១ ខែឧសភា តទៅ។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន The Strait Times ។

ភ្ញៀវបរទេសដែលចូលមកដល់ ឬចាកចេញពីប្រទេសថៃ តាមផ្លូវអាកាស គោក ឬសមុទ្រ ត្រូវតែបំពេញប័ណ្ណ ឈ្មោះថា ឯកសារ TM6 តាមអ៊ិនធឺណិត។ ការទាមទារនេះ អនុវត្តចំពោះអ្នកដំណើរបរទេសទាំងអស់ រួមទាំងអ្នកដែលមកពីប្រទេសទទួលបានការលើកលែងទិដ្ឋាការដូចជា ឥណ្ឌូណេស៊ី វៀតណាម និងសិង្ហបុរី។ យ៉ាងណាមិញ អ្នកកាន់លិខិតឆ្លងដែនថៃទាំងអស់ ត្រូវបានលើកលែងពីដំណើរការនេះ។
ប័ណ្ណឌីជីថល TM6 ដែលនឹងត្រូវប្រើជំនួសប័ណ្ណជាក្រដាសនាពេលបច្ចុប្បន្ន នឹងមិនគិតថ្លៃនោះទេ។ អ្នកធ្វើដំណើរ នឹងត្រូវបានតម្រូវឱ្យផ្តល់ព័ត៌មានលម្អិតផ្ទាល់ខ្លួន និងការធ្វើដំណើរ រួមទាំងព័ត៌មានលិខិតឆ្លងដែន និងអាសយដ្ឋានស្នាក់នៅនៅថៃ។
ជុំវិញកិច្ចការនេះ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងកីឡាថៃ លោក Mongkon Wimonrat បានបញ្ជាក់ពីការផ្លាស់ប្តូរកាលពីថ្ងៃទី២១ ខែមករា បន្ទាប់ពីកិច្ចប្រជុំជាមួយការិយាល័យអន្តោប្រវេសន៍របស់ប្រទេសថៃ។
មន្រ្តីក្រសួងទេសចរណ៍ថៃ បានលើកឡើងថា ប័ណ្ណឌីជីថល TM6 គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរថៃ ដើម្បីកែលម្អការតាមដានភ្ញៀវទេសចរក្នុងអំឡុងពេលស្នាក់នៅរបស់ពួកគេ។ ការដាក់ឱ្យប្រើប្រាស់ប័ណ្ណឌីជីថលនេះ ក៏មានគោលបំណងស្តារទំនុកចិត្តលើបញ្ហាសន្តិសុខថៃផងដែរ ជាពិសេសក្នុងចំណោមអ្នកទេសចរចិន បន្ទាប់ពីករណីជួញដូរមនុស្សលើតួសម្ដែងចិន ដែលធ្វើឱ្យមានការព្រួយបារម្ភលើសុវត្ថិភាព៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៤ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ