ព័ត៌មានអន្ដរជាតិ
Apple ប្រកាសកញ្ចប់វិនិយោគថ្មី ៥០០ ប៊ីលានដុល្លារនៅអាមេរិក
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កាលពីថ្ងៃចន្ទ បានប្រកាសពីកញ្ចប់វិនិយោគថ្មី ៥០០ ប៊ីលានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ ឆ្នាំទៅមុខ ដែលរួមបញ្ចូលទាំងការសាងសង់រោងចក្រម៉ាស៊ីនបញ្ញាសិប្បនិម្មិត (AI) យក្ស នៅរដ្ឋតិចសាស់ និងបន្ថែមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រហែល ២០ ០០០ កន្លែងទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការប្រកាសនេះធ្វើឡើងក្រោយពីមានសេចក្ដីរាយការណ៍ថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន ចំពេលដែលផលិតផលជាច្រើនរបស់ក្រុមហ៊ុន Apple ដែលផលិត ឬតម្លើងនៅចិន អាចប្រឈមនឹងពន្ធ ១០ ភាគរយ ដែលលោក ត្រាំ បានប្រកាសកាលពីដើមខែនេះ ទោះបីជាក្រុមហ៊ុននេះទទួលបានការធានាការលើកលែងមួយចំនួន ពេល ត្រាំ ដាក់ពន្ធលើចិនកាលពីអាណត្តិមុនក៏ដោយ។
អ្នកវិភាគនៅធនាគារវិនិយោគ D.A. Davidson លោក Gil Luria បាននិយាយថា៖ «ការសន្យាវិនិយោគថ្មីនេះ តំណាងឱ្យឥរិយាបទនយោបាយទោរទៅរករដ្ឋបាល ត្រាំ»។ លោកបានប៉ាន់ស្មានថា Apple បានប្ដេជ្ញាចំណាយច្រើនជាង ១៥០ ប៊ីលានដុល្លារក្នុងមួយឆ្នាំៗនៅសហរដ្ឋអាមេរិក រួមទាំងថ្លៃដើមផលិត និងចំណាយមូលធន។

គេចាំបានថា Apple បានប្រកាសស្រដៀងគ្នាអំពីផែនការចំណាយនៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៨ នៅអាណត្តិមុនរបស់ ត្រាំ ដោយនិយាយថា ការវិនិយោគថ្មី និងបន្តរបស់ខ្លួន នឹងរួមចំណែកប្រមាណ ៣៥០ ប៊ីលានដុល្លារ ដល់សេដ្ឋកិច្ចអាមេរិកក្នុងរយៈពេល ៥ ឆ្នាំ។
ជុំវិញនឹងការប្រកាសថ្មី លោក ត្រាំ បានបង្ហោះសារនៅបណ្ដាញសង្គម Truth Social របស់លោក ដោយថ្លែងអំណរគុណដល់ក្រុមហ៊ុន Apple និងលោក Cook ដោយនិយាយថា ការវិនិយោគ «ជាប្រវត្តិសាស្រ្ត» នេះ បានឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងរបស់លោក។
គួរគូសបញ្ជាក់ថា ផលិតផលប្រើប្រាស់របស់ Apple ភាគច្រើនត្រូវបានតម្លើងនៅខាងក្រៅស្រុកសហរដ្ឋអាមេរិក ទោះបីជាសមាសធាតុនៃផលិតផល Apple ជាច្រើន ត្រូវបានផលិតនៅអាមេរិកក៏ដោយ ដូចជាបន្ទះឈីបពីក្រុមហ៊ុនផលិតបន្ទះឈីប Broadcom, Skyworks Solutions និង Qorvo ជាដើម ។ ការណ៍នេះហើយ ដែលអ្នកវិភាគមួយចំនួនលើកឡើងថា ការប្រកាសថ្មីរបស់ក្រុមហ៊ុនគឺគួរឱ្យមន្ទិល ឬមិនអាចសម្រេចតាមការរំពឹងទុក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


