ព័ត៌មានអន្ដរជាតិ
ប្រាក់ចំណេញក្រុមហ៊ុនចំណី CP កើនដល់ជាង ៥៧០ លានដុល្លារ ឆ្នាំមុន
ក្រុមហ៊ុនចំណីអាហារ CP Foods បានកត់ត្រាពីប្រាក់ចំណេញសុទ្ធប្រមាណ ១៩,៥ ប៊ីលានបាត (៥៧៣ លានដុល្លារ) កាលពីឆ្នាំមុន ដែលជាការកើនឡើងប្រមាណ ៤៧៦ ភាគរយ ធៀបនឹងការខាតបង់កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នាពេលថ្មីៗនេះ។

ការងើបឡើងវិញនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន CP ត្រូវបានជំរុញដោយភាពរឹងមាំនៃប្រតិបត្តិការនៅបរទេស ការគ្រប់គ្រងការចំណាយជាយុទ្ធសាស្រ្ត និងការកែលម្អលក្ខខណ្ឌទីផ្សារក្នុងវិស័យបសុសត្វ។
នាយកប្រតិបត្តិក្រុមហ៊ុន CP Foods លោក Prasit Boondoungprasert បានប្រកាសថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំ ២០២៤ មានចំនួនសរុប ៥៨០,៧ ប៊ីលានបាត (១៧,១ ប៊ីលានដុល្លារ) ដោយ ៦៣ ភាគរយ ក្នុងនោះ បានមកពីប្រតិបត្តិការនៅក្រៅប្រទេសចំនួន ១៣, ៣១ ភាគរយ មកពីការលក់ក្នុងស្រុក និង ៦ ភាគរយ ពីការនាំចេញទៅកាន់ប្រទេសជាង ៥០ នៅទូទាំងពិភពលោក។

បើគិតទៅតាមអាជីវកម្មរបស់ក្រុមហ៊ុន CP ប្រាក់ចំណូល ២៣ ភាគរយ បានមកពីចំណីសត្វ ៥៥ ភាគរយ បានមកពីកសិដ្ឋាន និង ២២ ភាគរយ បានមកពីផលិតផលចំណីអាហារ។
យោងតាម លោក Prasit របាយការណ៍ហិរញ្ញវត្ថុលេចធ្លោរបស់ CP Foods កាលពីឆ្នាំមុន ភាគច្រើនបណ្ដាលមកពីការស្ទុះងើបឡើងវិញខ្លាំងក្នុងឧស្សាហកម្មសាច់ជ្រូកពិភពលោក ជាពិសេសនៅវៀតណាម ដែលតម្លៃសាច់ជ្រូកឡើងខ្ពស់ បន្ទាប់ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅចុងឆ្នាំ ២០២៣។
លើសពីនេះ ក្រុមហ៊ុនក៏ទទួលបានអត្ថប្រយោជន៍ពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្ម ការកែលម្អប្រសិទ្ធភាពក្នុងប្រតិបត្តិការបសុសត្វ ការទិញវត្ថុធាតុដើមជាយុទ្ធសាស្ត្រ និងកាត់បន្ថយការចំណាយហិរញ្ញវត្ថុ ដែលនាំឱ្យគំរូអាជីវកម្មមានភាពធន់ និងផលចំណេញកាន់តែច្រើន ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


