សេដ្ឋកិច្ច
កម្ពុជាគ្រោងវិនិយោគនូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារ អភិវឌ្ឍចំណតកំពង់ផែខេត្តព្រះសីហនុ
កម្ពុជាគ្រោងវិនិយោគនូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍចំណតកំពង់ផែខេត្តព្រះសីហនុដើម្បីប្រែក្លាយទឹកនៃខេត្តសមុទ្រមួយនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលដ៏ខ្លីខាងមុខនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារសិក្សា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥។

សម្ដេច ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តនាំមុខនៃកំពង់ផែទឹកជ្រៅខណៈកម្ពុជាបានកំណត់ជា គោលដៅផែអាទិភាពធំ។
សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ «ខេត្តផ្សេងទៀត ក៏យើងត្រូវតែអភិវឌ្ឍដែរ នៅកោះកុង នៅកំពត ប៉ុន្តែសម្រាប់សក្ដានុពល និងការវិនិយោគ ដូចគ្រោង ពីនេះ ទៅដល់ឆ្នាំ ២០២៩ យើងគ្រោងវិនិយោគនូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារបន្ថែម ខណៈ ជំហានទី១ ចាយជាង ២០០ លានដុល្លារ ដែលជាឥណទានជប៉ុន»។
សម្ដេចនាយករដ្ឋមន្ត្រីបន្ថែមថា នៅសល់២ដំណាក់ទៀតនូវទំហំទឹកប្រាក់ជាង ៦០០ លានដុល្លារដែលកម្ពុជាវិនិយោគធំណាស់នៅក្នុងខេត្តព្រះសីហនុ មិនត្រឹមតែជាកំពង់ផែទេ តែរៀបចំជាតំបន់ភស្តុភាកកម្ម នៃប្រព័ន្ធ ឡូជីស្ដិកតំបន់។

សូមបញ្ជាក់ថា គម្រោងកំពង់ផែសាងសង់ទាំង៣ជំហាន នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗចំនួនប្រមាណ ១៩២លានដុល្លារអាមេរិក, និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួនប្រមាណ ២១លានដុល្លារអាមេរិក។
ការសាងសង់ចំណតកំពង់ផែថ្មីដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រឱ្យកាន់តែខ្លាំងក្លាថែមទៀត ឆ្លើយតមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច (Feeder Port) ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំ ដែលមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក ទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ច (EIRR) ប្រមាណ ២៣.៣ភាគរយ និងផលប្រយោជន៍ហិរញ្ញវត្ថុ (FIRR) ប្រមាណ ៧.៧% ផងដែរ។

ចំពោះចំណតផែកុងតឺន័រជំហានទី១ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានត្រឹមតែ ១៨ភាគរយប៉ុណ្ណោះអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រ (Ocean Freight) នឹងមានតម្លៃប្រហាក់ប្រហែលជាមួយបណ្តាប្រទេសក្នុងតំបន់ផងដែរ។ ជាងនេះទៀត ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២ និងជំហានទី៣ នឹងផ្តល់លទ្ធភាពបន្ថែមសម្រាប់ការនាំ ទំនិញចេញ-ចូលដោយផ្ទាល់ពីកម្ពុជាទៅកាន់បណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែផ្សេងៗ នៅក្នុងតំបន់ទៀតឡើយ៕



-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានជាតិ៤ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង