ព័ត៌មានអន្ដរជាតិ
ចិនធានាក្រុមហ៊ុនបរទេស ចំពេលភាពតានតឹងពាណិជ្ជកម្មសកល
ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានជួបជាមួយមេក្រុមហ៊ុនបរទេសធំៗជាច្រើនដូចជាក្រុមហ៊ុន Apple, Pfizer, Mastercard, Cargill និងក្រុមហ៊ុនដទៃទៀតកាលពីថ្ងៃអាទិត្យ ដើម្បីផ្ដល់ការធានាទំនុកចិត្តពួកគេឡើងវិញអំពីសក្តានុពលអាជីវកម្មរបស់ប្រទេស ចំពេលភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកថ្លែងយ៉ាងដូច្នេះថា៖ «ចិននឹងបន្តកែលម្អបរិយាកាសធុរកិច្ច និងស្វាគមការវិនិយោគកាន់តែច្រើនឡើងដោយ ក្រុមហ៊ុនពហុជាតិក្នុងប្រទេសចិន ចែករំលែកឱកាសសម្រាប់ការអភិវឌ្ឍ»។ លោកបន្ថែមពីលើនេះ ដោយពិពណ៌នាអំពីសេដ្ឋកិច្ចរបស់ប្រទេសចិនថា «មានភាពធន់ខ្ពស់» និង «ពោរពេញដោយភាពរឹងមាំ»។ នេះបើតាមសម្រង់សម្ដីមានផ្សាយក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្មចិន។
គួរគូសបញ្ជាក់ថា នាយកប្រតិបត្តិបរទេសជាច្រើនកំពុងនៅទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាធុរកិច្ចនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ ដោយអ្នកខ្លះរំពឹងថានឹងជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង នៅថ្ងៃសុក្រ។

ចិនចង់ទាក់ទាញការវិនិយោគបរទេសចំពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង ខណៈអ្នកបង្កើតគោលនយោបាយចិន ព្យាយាមជំរុញការប្រើប្រាស់ក្នុងស្រុក ដើម្បីប៉ះប៉ូវនូវផលប៉ះពាល់ដែលបណ្ដាលមកពីគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលជំរុញភាពតានតឹងពាណិជ្ជកម្មសកល។
នៅឯវេទិកាអភិវឌ្ឍន៍ចិនកាលពីថ្ងៃអាទិត្យដូចគ្នា នាយករដ្ឋមន្ត្រីចិន លោក លី ឈាំង បានជំរុញឱ្យប្រទេសនានាបើកទីផ្សាររបស់ពួកគេដើម្បីប្រយុទ្ធប្រឆាំងនឹង «ការកើនឡើងអស្ថិរភាព និងភាពមិនច្បាស់លាស់» ហើយបានសន្យាដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចសកម្មបន្ថែមទៀត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


