ព័ត៌មានអន្ដរជាតិ
ថៃជំរុញចាត់វិធានការបន្ទាន់ ដោយបារម្ភពីវិបត្តិកំណើនភ្ញៀវទេសចរបរទេសតិចតួច
កំណើននៃការមកដល់របស់ភ្ញៀវទេសចរបរទេសក្នុងប្រទេសថៃ កំពុងធ្លាក់ចុះដល់កម្រិតធ្ងន់ធ្ងរ ដែលជំរុញឱ្យរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong ជួបជាមួយវិស័យឯកជនដើម្បីដោះស្រាយបញ្ហានេះជាបន្ទាន់ និងកាត់បន្ថយផលប៉ះពាល់។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។
កិច្ចប្រជុំនោះ មានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យទេសចរណ៍ឯកជន រួមមានសមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) សមាគមសណ្ឋាគារថៃ (THA) ក្រុមប្រឹក្សាទេសចរណ៍ថៃ (TCT) និងសមាគមអាកាសចរណ៍ថៃ។
លោក Sorawong បានទទួលស្គាល់ថា កំណើនភ្ញៀវទេសចរអន្តរជាតិក្នុងប្រទេសថៃបច្ចុប្បន្ន កំពុងធ្លាក់ដល់កម្រិតធ្ងន់ ដោយមានការព្រួយបារម្ភពីក្រសួង និងវិស័យឯកជន។ ទោះយ៉ាងណា លោកបានកត់សម្គាល់ថា ស្ថានការណ៍នៅតែអាចគ្រប់គ្រងបាន ប្រសិនបើមានវិធានការបង្ការយ៉ាងឆាប់រហ័ស។ លោកបន្ថែមយ៉ាងដូច្នេះថា៖ «ទេសចរណ៍នៅតែជាម៉ាស៊ីនដ៏រឹងមាំតែមួយគត់សម្រាប់ជំរុញសេដ្ឋកិច្ចរបស់យើងនៅពេលនេះ។ យើងត្រូវតែធ្វើគ្រប់សកម្មភាព តាមដែលយើងអាចធ្វើទៅបាន»។
លោក Sorawong បានបន្ថែមថា ចាប់តាំងពីដើមឆ្នាំ ២០២៥ មក ការមកដល់នៃភ្ញៀវពីទីផ្សារធំៗមួយចំនួន ដូចជាប្រទេសចិន បានធ្លាក់ចុះ។ យ៉ាងណាមិញ ប្រាក់ចំណូលទេសចរណ៍បានកើនឡើង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលបង្ហាញថា ភ្ញៀវទេសចរកំពុងចំណាយកាន់តែច្រើនក្នុងមនុស្សម្នាក់។

ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៧ ខែមេសា ថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ១១,៨៤ លាននាក់ ដោយកើនឡើងតិចតួចបំផុត ត្រឹម ០,១២ ភាគរយ ជាមួយនឹងចំណូល ៥៦៥,៦ ប៊ីលានបាត។
លោក Sorawong បានសង្កត់ធ្ងន់ថា កត្តាចម្បងដែលរួមចំណែកដល់ការធ្លាក់ចុះនៃកំណើនភ្ញៀវនេះ រូបភាពពាក់ព័ន្ធនឹងសុវត្ថិភាពរបស់ថៃ។ ក្រៅពីនេះ ក៏មានការព្រួយបារម្ភផងដែរ អំពីតម្លៃខ្ពស់សម្រាប់ទំនិញ និងសេវាកម្មដែលទាក់ទងនឹងទេសចរណ៍ ដូចជាសណ្ឋាគារ កន្លែងទេសចរណ៍ និងជើងហោះហើរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


