Connect with us

ព័ត៌មានជាតិ

និយ័តករមូលបត្រកម្ពុជាលើកទឹកចិត្ត​ឱ្យ​វិនិយោគ​លើភាគហ៊ុនក្នុងស្រុក

បានផុស

នៅ

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា(SERC) ណែនាំ​ឱ្យ​​វិនិយោគ​ទៅលើ​ភាគហ៊ុន​ក្នុងស្រុក​ជាមួយក្រុមហ៊ុន​ដែលស្គាល់​ច្បាស់​ និង​ជៀស​វៀង​ទម្លាក់សាច់ប្រាក់ទៅលើទីផ្សារមួយ​ដែល​មិន​បាន​ស្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​វេទិកាវិនិយោគិនលើកទី១ ស្តីពី “ការសន្សំមូលបត្រ” ដែល​រៀប​ចំ​ឡើង​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ លោក ស៊ូ សុជាតិ បាន​លើក​ឡើងថា បច្ចុប្បន្ន​យើង​គួរ​តែ​វិនិយោគ​ទៅលើ​ភាគហ៊ុន​ក្នុងស្រុក ជាមួយក្រុមហ៊ុន​ដែល​ណា​យើង​ស្គាល់​ច្បាស់​ និង​កុំទម្លាក់សាច់ប្រាក់ទៅលើទីតាំង (ទីផ្សារ) មួយដែល​យើងមិនស្គាល់។ ព្រោះ យើង​មិន​ហ៊ាន​និយាយ​ថា​ទីតាំង​នោះ​ហានិភ័យ ឬយ៉ាងណានោះទេ ប៉ុន្តែ​ប្រសិនបើ​យើង​មិន​ស្គាល់​ទីតាំង​នោះ​ទេ យើង​គួរ​តែ​កុំទម្លាក់សាច់ប្រាក់​វិនិយោគ​ដូច​គ្នា​ដែរ​។

ក្នុង​ឱកាស​នោះ លោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក មាន​ប្រសាសន៍​ដែរ​ថា បច្ចុប្បន្ន​ការសន្សំមាន​វិធីសាស្ដ្រច្រើនប្រភេទ ដោយ​អ្នក​ខ្លះសន្សំមាស និងអ្នកខ្លះសន្សំដី ប៉ុន្ដែសម័យថ្មីនេះ​យើង​អាច​សន្សំភាគហ៊ុន ហើយភាគហ៊ុន​មានភាពងាយស្រួល​ក្នុងការសន្សំ ព្រោះមាន​ភាពងាយស្រួលក្នុងការទិញ-លក់ និងមានសុវត្ថិភាព។

លោក បានបញ្ជាក់បន្ថែមថា «ការសន្សំភាគហ៊ុនគឺល្អ ព្រោះថាការសន្សំភាគហ៊ុនធ្វើ​ឱ្យយើងកើនទ្រព្យដោយយើង ចាប់ផ្ដើម សន្សំបន្ដិចម្ដងៗ»។

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សហការជាមួយក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក រៀបចំវេទិកា​វិនិយោគិន​លើកទី១ ស្តីពី “កាសន្សំមូលបត្រ” ដល់មន្រ្តីរាជការនៃ​ក្រសួងស្ថាប័នរដ្ឋ​កម្ពុជា សំដៅ​បង្ហាញ​នូវមូល-ដ្ឋានគ្រឹះ​ពីវិស័យមូលបត្រ និង​ការរៀបចំខ្លួនដើម្បីក្លាយជាវិនិយោគិនមូលបត្រ។

ន.ម.ក. គឺជាអាជ្ញាធរដែល​គ្រប់គ្រង​ការវិនិយោគពាក់ព័ន្ធវិស័យមូលបត្រកម្ពុជា ដោយតែងតែយកចិត្តទុកដាក់លើ ផលប្រយោជន៍​ស្របច្បាប់ជា​ចម្បងរបស់វិនិយោគិន។ កន្លងមក ... តែងតែរៀបចំ និងសហការ​ជាមួយរដ្ឋបាល​រាជធានី ខេត្ត ស្ថាប័នឯកជន និងគ្រឹះស្ថានអប់រំ ដើម្បីផ្សព្វផ្សាយពីវិស័យមូលបត្រនៅរាជធានី និងខេត្តទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

ជាក់ស្តែង ចំពោះ​វេទិកាវិនិយោគិនលើកទី១ ស្តីពី “ការសន្សំមូលបត្រ” នេះ ត្រូវ​បាន​រៀប​ចំឡើង​ក្នុង​គោលបំណង​បង្ហាញនូវមូល-ដ្ឋានគ្រឹះពីវិស័យមូលបត្រ ការរៀបចំខ្លួនដើម្បីក្លាយជាវិនិយោគិនមូលបត្រ និងយុទ្ធសាស្រ្ត​វិនិយោគ​ខ្លីៗ ក្នុងការប្រើប្រាស់ ទីផ្សារមូលបត្រជាជម្រើសថ្មីសម្រាប់ការវិនិយោគរបស់ខ្លួន ដោយផ្សារភ្ជាប់ទ្រឹស្តី និង​ការ​អនុវត្ត​ការ​វិនិយោគ​ជាក់ស្តែងក្នុងផ្សារមូលបត្រកម្ពុជា តាមរយៈកម្មវិធី CSX Trade ព្រមទាំងប្រែក្លាយ​វេទិកាវិនិយោគ​នេះទៅ​ជា​ឧបករណ៍សម្រាប់ការរៀបចំ​យុទ្ធសាស្រ្តវិនិយោគ​របស់​ខ្លួននាពេលអនាគត​ផង​ដែរ។

វេទិកាវិនិយោគិនលើកទី១នេះ រៀបចំឡើងនៅអគារទីស្ដីការអាជ្ញាធរសេវាហិរញ្ញវត្ថុ​មិនមែនធនាគារ​ដែលមានការចូលរួមផ្ទាល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួង និងស្ថាប័នសាធារណៈប្រមាណ ១០០ នាក់ និងមានវាគ្មិនមកពី ន.ម.ក., ផ្សារមូលបត្រកម្ពុជា (ផមក) និងក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប ម.ក ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥៧ វិនាទី មុន

របបយោធាមីយ៉ាន់ម៉ាបង្កើនការវាយប្រហារ​ដោយ​​សម្លាប់ជនស៊ីវិល១៣នាក់បន្ថែមទៀត

កីឡា២ នាទីutes មុន

ពេជ្រ សម្បត្តិ​ សារភាព​ថា​ចូល​ប៉ុន្មាន​ដៃ​របស់​ Mario Alvarez​ ឡើង​ទាញ​ ប៉ុន្តែ​​ទប់​ស្មារតី​វិញ​បាន​

ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋាភិបាលកំពុងរៀបចំធ្វើសមាហរណកម្មទិន្នន័យ​សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ព័ត៌មានជាតិ៩ នាទីutes មុន

សន្ទុះអ្នកទេសចរទៅកម្សាន្តនៅខេត្តកោះកុង កើនឡើងទ្វេដង ក្រោយផ្លូវជាតិលេខ៤៨ និងផ្លូវជាតិលេខ១០ ស្ថាបនាជិតរួចរាល់

ព័ត៌មានជាតិ២៣ នាទីutes មុន

ផ្លូវភ្លោះពីរង្វង់មូលខ្លាស្ទុះ ទៅរង្វង់មូលព្រាបស ក្នុងក្រុង​ក្រចេះចាប់ផ្តើមចាក់ក្រាលថ្មមិចស្ទើររួចរាល់ទាំងស្រុង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គ្មានឈ្មោះ ពូទីន ទេ ក្នុងបញ្ជីគណៈប្រតិភូរុស្ស៊ី ដែលនឹងទៅចរចាជាមួយ អ៊ុយក្រែន នៅ តួកគី

ព័ត៌មានជាតិ៣ ម៉ោង មុន

គ្រួសារសេសសល់អគារ​​អង្គរមានជ័យ ៣ គ្រួសារ បន្ទាប​តម្លៃ​សំណង ១ ​គ្រួសារ​​ព្រម​អភិវឌ្ឍ​នៅកន្លែង

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ សពពលករខ្មែរប្តីប្រពន្ធ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយ ដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី ក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កិច្ចប្រជុំកំពូល ពូទីន-ហ្សេលេនស្គី-ត្រាំ មិន​ទាន់​ចាប់​ផ្ដើម​ផង​ក៏​បរាជ័យ​បាត់​ហើយ

Sokha Hotels

ព័ត៌មានពេញនិយម