ព័ត៌មានអន្ដរជាតិ
ការនាំចូលពីចិនរបស់ថៃ ហក់ដល់កម្រិតខ្ពស់បំផុតក្នុងកំណត់ត្រា ដោយសារពន្ធគយ
ឱនភាពពាណិជ្ជកម្មរបស់ ថៃ ជាមួយប្រទេសចិន បានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយការនាំចូលពីចិនបានហក់ឡើងខ្លាំងក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២៥ ចំពេលដែលអាជីវកម្មក្នុងស្រុកប្រញាប់ប្រញាល់នាំចូលវត្ថុធាតុដើម ដោយសារតែភាពមិនច្បាស់លាស់នៃពាណិជ្ជកម្មសកល ជាពិសេសកាលកំណត់នៃការពន្យារពេលពន្ធបដិការ ៩០ ថ្ងៃរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអង្គារ។

យោងតាមការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មថៃ (TPSO) ថៃបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន ១៩,២៣ ប៊ីលានដុល្លារ ជាមួយប្រទេសចិន ចន្លោះពីខែមករា ដល់ខែមេសា។ ការនាំចូលពីចិនមានចំនួន ៣១,៥៦ ប៊ីលានដុល្លារ ខណៈការនាំចេញទៅវិញ មានចំនួនត្រឹមតែ ១២,៣៣ ប៊ីលានដុល្លារ ប៉ុណ្ណោះ។
គិតតែក្នុងខែមេសា ឆ្នាំ ២០២៥ ការនាំចូលរបស់ថៃពីចិន បានឈានដល់កំណត់ត្រាខ្ពស់បំផុតប្រចាំខែចំនួន ៨,៨២ ប៊ីលានដុល្លារ ខណៈការនាំចេញទៅចិន ឈានដល់ ៣,៥៥ ប៊ីលានដុល្លារ។

មុខទំនិញដែលថៃនាំចូលច្រើនបំផុតរួមមាន គ្រឿងម៉ាស៊ីនអេឡិចត្រិក និងគ្រឿងបន្លាស់, គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ទូទៅ, គ្រឿងប្រើប្រាស់ក្នុងផ្ទះ, កុំព្យូទ័រ និងគ្រឿងពាក់ព័ន្ធ និងសារធាតុគីមី។
កំណើននៃការនាំចូល ជាពិសេសគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិច ឆ្លុះបញ្ចាំងពីការស្តុកទុកវត្ថុធាតុដើម និងគ្រឿងបន្លាស់របស់អាជីវកម្មរបស់ថៃ ដើម្បីសម្រងខ្លួនទៅនឹងការរំខានពាណិជ្ជកម្មសកល ដែលអាចកើតមាន។
អ្នកជំនាញមើលឃើញថា និន្នាការបែបនេះ មិនមានតែនៅក្នុងប្រទេសថៃនោះទេ ចំពេលដែលពិភពលោកកំពុងត្រៀមខ្លួនពីលទ្ធភាពយ៉ាងណានៃការអនុវត្តពន្ធគយបដិការ ដែលផុតកំណត់ការពន្យារពេលអនុវត្តត្រឹមថ្ងៃទី ៩ កក្កដា ដើម្បីចរចា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


