Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​កើនឡើងជាង ១ ដុល្លារ សម្រាប់នៅចន្ទនេះ ដែលជាថ្ងៃបើកការជួញដូរប្រចាំសប្ដាហ៍ នៅពេលអង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) បាន​សម្រេចចិត្តបង្កើនផលិតកម្មប្រចាំខែកក្កដា ប្រហែលនឹងខែមិថុនា និងឧសភា ដោយបង្ធូរបន្ថយក្ដីបារម្ភជុំវិញលទ្ធភាពបង្កើនផលិតកម្មច្រើនជាងនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បាន​កើនឡើង ១,៣៨ ដុល្លារ ឬ ២,២០ ភាគរយ ដោយជួញដូរនៅតម្លៃ ៦៤,១៦ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ១ រសៀល ម៉ោងនៅក្រុងហុងកុង។ ចំណែកឯតម្លៃប្រេងអាមេរិក WTI វិញ បាន​កើនឡើង ១,៥៥ ដុល្លារ ឬ ២,៥៥ ភាគរយ ដោយ​ជួញដូរនៅតម្លៃ ៦២,៣៤ ដុល្លារ/បារ៉ែល។ តម្លៃប្រេងទាំង២ ធ្លាក់ចុះជាង ១ ភាគរយ កាលពីសប្ដាហ៍មុន។

កាលពីថ្ងៃសោរ៍ បាន​សម្រេចដំឡើងផលិតកម្ម ៤១១ ០០០ បារ៉ែល/ថ្ងៃ នៅខែកក្កដា ជាខែទី៣ ដែលប្លុកនេះដំឡើងផលិតកម្មក្នុងបរិមាណនេះ។ កន្លងមក ប្លុកបាន​ពិភាក្សាគ្នាពីការបង្កើនផលិតកម្មទ្រង់ទ្រាយធំ។ ការបង្កើនផលិតកម្មប្រេងច្រើនរបស់ OPEC+ មាន​ន័យថា ការផ្គត់ផ្គង់ប្រេងមានកាន់តែច្រើននៅលើទីផ្សារ ​ដែលអាចធ្វើឱ្យ​តម្លៃវាធ្លាក់ចុះ។

កំណើនប្រេងនៅថ្ងៃចន្ទនេះ ក៏បណ្ដាលមក​ពី​កម្រិតទាបនៃប្រេងក្នុងស្តុកអាមេរិកផងដែរ ខណៈ​អាជ្ញាធរ​ឧត្តុនិយមព្យាករពីចំនួនព្យុះសង្ឍរាខ្ពស់ជាងធម្មតា ដែលអាចជំរុញតម្រូវការបន្ថែម។

លើសពីនេះ ក្រុមហ៊ុនឧស្សាហកម្មថាមពល Baker Hughes បាននិយាយ​ក្នុងរបាយការណ៍ប្រចាំសប្តាហ៍របស់ខ្លួនកាលពីថ្ងៃសុក្រថា ចំនួនអណ្តូងប្រេងប្រតិបត្តិការនៅសហរដ្ឋអាមេរិក បានធ្លាក់ចុះ​កាលពីសប្តាហ៍មុន ​បានធ្លាក់ចុះចំនួន ៤ មកត្រឹម ៤៦១ កន្លែង ដែលជាកម្រិតទាបបំផុតរាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
នយោបាយ២៧ នាទីutes មុន

សមាជរដ្ឋសភា និងព្រឹទ្ធសភា ថ្កោលទោសសកម្មភាព​របស់ទ័ពថៃ និងគាំទ្រ​ឱ្យរដ្ឋាភិបាលប្ដឹង​ទៅ​ ICJ

ព័ត៌មានជាតិ២៧ នាទីutes មុន

ព្រះមហាក្សត្រ​កម្ពុជា​នឹង​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង​ព្រះរាជ​ពិធី​ទិវា​បរិស្ថាន​ជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី០៥ ខែមិថុនា

ព័ត៌មានជាតិ៥៤ នាទីutes មុន

សមាជរដ្ឋសភា ព្រឹទ្ធសភា អាចនឹងបន្តដល់រំលងអាធ្រាតថ្ងៃទី២ ខែមិថុនានេះ

ព័ត៌មានជាតិ៥៦ នាទីutes មុន

តំណាង​និយោជិត ៧ម៉ឺននាក់ ​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​បញ្ហាព្រំដែន​កម្ពុជា-ថៃ ទៅ​តុលាការ​ ICJ

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

Sokha Hotels

ព័ត៌មានពេញនិយម