ព័ត៌មានជាតិ
ក្រសួងកសិកម្ម ចុះ MOU ជាមួយវិស័យឯកជន ពន្លឿនចីរភាពក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយអង្គការភីផល អិននីតកម្ពុជា ស្តីពី ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារ កម្ពុជា (ASCA)។

ថ្លែងក្នុងពិធីចុះហត្ថលេខានៅថ្ងៃទី១៤ ខែកក្កដានេះ លោក សរ ចិត្រា អគ្គលេខាធិការនៃក្រសួងកសិកម្ម ថា អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើង ក្នុងបំណងចូលរួមចំណែកក្នុងកិច្ចសហការដើម្បីលើកកម្ពស់ ការពន្លឿនចីរភាពនៅក្នុងប្រព័ន្ធកសិ-ស្បៀងអាហារកម្ពុជា (ASCA) ដែលផ្ដល់មូលនិធិដោយសហភាពអឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia នឹងចាប់ផ្តើមនៅក្នុងឆ្នាំ២០២៥ រហូតដល់ចុងឆ្នាំ២០២៧។
មិនតែប៉ុណ្ណោះ តាមរយៈគម្រោងនេះនឹងជួយពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធកសិ-ស្បៀងអាហារមួយឱ្យមាននិរន្តរភាព តាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន និងបច្ចេកវិទ្យាកសិកម្មបៃតង ដែលអាចកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពជាងមុន និងការជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទនៃប្រទេសកម្ពុជា។ នេះបើយោងតាមលោក ចិត្រា។

គម្រោងនេះ គឺដើម្បីចូលរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនពីខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជាតាមរយៈការបង្កើនការប្រើប្រាស់ជីកាបូន ដែលជាបច្ចេកវិទ្យាកសិកម្មបៃតង ដោយសហគ្រាសកសិកម្មធុន មីក្រូ តូច និងមធ្យមនៅតាមជនបទ ព្រមទាំងបង្កើនគុណតម្លៃនៃការបាត់បង់ស្បៀងអាហារ ដើម្បីរួមចំណែកដល់ការធានាចីរភាពប្រព័ន្ធកសិ-ស្បៀងអាហារ ដែលប្រើប្រាស់គោលការណ៍សេដ្ឋកិច្ច រួមទាំងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដែលនឹងនាំឱ្យមានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញកំណើនសេដ្ឋកិច្ចនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


