សេដ្ឋកិច្ច
ស្ថានីយវិទ្យុ-ទូរទស្សន៍ចិន ប្តេជ្ញាផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា
លោក LAI Yong ប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) នៃសាធារណរដ្ឋប្រជាមានិតចិន ប្ដេជ្ញាអនុវត្ត ឱ្យបានជាលទ្ធផលជាក់ស្តែងប្រាកដច្បាស់ និងផ្លែផ្កាលើសសរស្តម្ភទី៥ នៃកិច្ចសហប្រតិបត្តិទាំង៦ របស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ «កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន» សំដៅជំរុញទេសចរណ៍កម្ពុជា-ចិន។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក LAI Yong ប្រធានស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តយូណាន (Yunnan Media Group) ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ស្ថានីយ ចូលជួបដើម្បីរាយការណ៍ពីស្ថានភាពក្រុមហ៊ុន និងស្នើសុំអនុសាសន៍ពីរដ្ឋមន្រ្តី លើគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាថ្មីៗ ព្រឹត្តិការណ៍ជំរុញទេសចរណ៍ចិនមកទស្សនាកម្ពុជា ដែលក្រុមហ៊ុនកំពុងរៀបចំ ព្រមទាំងទទួលបានមតិ និងទស្សនទាននៃកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍។
នាឱកាសនោះ លោករដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីគំនិតផ្តួចផ្តើមល្អៗរបស់ក្រុមហ៊ុន ពិសេសឃ្លីបវីដេអូ «មិត្តអ្នកជិតខាងប្រកបដោយភាពសុខដុមរមនា» ដែលរំលេចពីសក្តានុពលទេសចរណ៍កម្ពុជាយ៉ាងល្អ និងគ្រប់ទិដ្ឋភាពនៃនយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេសកត្តាសុខសុវត្ថិភាព និងសេចក្តីសោមន្សរីករាយរបស់ទេសចរចិន និងអន្តរជាតិមកដើរលេងកម្សាន្តកម្ពុជា ដែលស្ថានីយបានសហការផលិតជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីឆ្នាំ២០២៤ កន្លងទៅ។

លោករដ្ឋមន្ត្រី ហួត ហាក់ ក៏បានគូសបញ្ជាក់ដល់ក្រុមហ៊ុនពីសសរស្ដម្ភនៃកិច្ចសហប្រតិបត្តិការទាំង៦ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ក្នុងអាណត្តិរបស់លោក ដោយផ្អែកលើលក្ខណៈប្រទាក់ក្រឡា និងអន្តរវិស័យនៃវិស័យទេសចរណ៍ និងគោលការណ៍ស្តីពីជីវភាពនៃតួអង្គតែមួយ ដោយសសរស្តម្ភទី៥ គឺកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មានជាតិ និងអន្តរជាតិ។
លោករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា «វិស័យទេសចរណ៍ ត្រូវការនូវការផ្សព្វផ្សាយព័ត៌មានពិត លឿន និងច្បាស់លាស់ដល់សាធារណជនឱ្យទូលំទូលាយ ហើយទម្រង់នៃផ្សព្វផ្សាយត្រូវវិវឌ្ឍទៅតាមនិន្នាការសង្គម និងអ្នកទទួលព័ត៌មាន និងបច្ចេកវិទ្យា ដែលនិន្នាការបច្ចុប្បន្នគឺការប្រើប្រាស់ New Media និងការប្រើប្រាស់ Influencers»។
ជាការឆ្លើយតប ប្រធានស្ថានីយ បានឯកភាពយល់ស្រប និងបេ្តជ្ញាអនុវត្តសសរស្តម្ភទី៥ ឱ្យបានជាក់ស្តែង និងជាផ្លែផ្កា តាមរយៈចូលរួមជាមួយក្រសួងទេសចរណ៍ ផលិតឃ្លីបវីដេអូប្រកបដោយអត្ថន័យ និងអត្ថរសពីសក្តានុពលទេសចរណ៍កម្ពុជា ការចូលរួមជួយអភិវឌ្ឍសមត្ថភាពមន្រ្តី និងអ្នកផលិតមាតិកាកម្ពុជាឱ្យស្របតាមបច្ចេកវិទ្យាថ្មីនៃការផ្សព្វផ្សាយគឺ New Media។

ជាពិសេស គឺការរៀបចំកម្មវិធីជំរុញទេសចរណ៍កម្ពុជា-ចិន ដ៏ធំ និងទាក់ទាញ នាពេលឆាប់ៗ នេះ ដែលជួយនាំយកនៅភ្ញៀវទេសចរចិនពីខេត្តយូណាន និងខេត្តផ្សេងៗ ទៀតជិតលាននាក់ ទៅទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ ស្របតាមស្មារតី និងជាការអនុវត្តជាក់ស្តែងនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» ដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាព៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


