ព័ត៌មានអន្ដរជាតិ
បណ្ដាសណ្ឋាគារថៃបញ្ចុះតម្លៃបន្ទប់ស្នាក់នៅ ក្នុងបរិបទវិបត្តិទេសចរណ៍
វិស័យសណ្ឋាគាររបស់ប្រទេសថៃ កំពុងប្រឈមមុខនឹង «សម្ពាធតម្លៃ» ដោយប្រតិបត្តិករសណ្ឋាគារចាប់ផ្តើមបញ្ចុះតម្លៃបន្ទប់ស្នាក់នៅដើម្បីរក្សាចំណែកទីផ្សារ និងការស្នាក់នៅរបស់ភ្ញៀវ ចំពេលដែលប្រទេសប្រឈមមុខនឹងវិបត្តិនៃការធ្លាក់ចុះភ្ញៀវទេសចរពីបរទេស។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ក្រុមហ៊ុនទីផ្សារមូលធន Tris Rating បាននិយាយក្នុងរបាយការណ៍ «Industry Spotlight» ដែលចេញផ្សាយនាពេលថ្មីៗនេះថា តម្លៃបន្ទប់ស្នាក់នៅជាមធ្យមបានកើនឡើងជិតទ្វេដងចាប់តាំងពីឆ្នាំ ២០២១ មក ប៉ុន្តែការធ្លាក់ចុះចំនួនភ្ញៀវទេសចរ ជាពិសេសពីចិន និងទីផ្សារអាស៊ីសំខាន់ៗផ្សេងទៀត កំពុងបង្ខំឱ្យសណ្ឋាគារកាត់បន្ថយតម្លៃ។
របាយការណ៍ថា អត្រាស្នាក់នៅរបស់សណ្ធាគារថៃក្រោយវិបត្តិកូវីដ១៩ បានកើនដល់កម្រិតខ្ពស់នៅឆ្នាំ ២០២៤ ហើយបើមែនទែនទៅ វាថែមទាំងខ្ពស់ជាងអត្រាមុនសម័យកូវីដ១៩ទៀតផង។
យ៉ាងណាមិញ សន្ទុះបែបនេះ មិនមានទៀតនោះទេនៅឆ្នាំ ២០២៥ នេះ ទោះបីជាទេសចរណ៍ក្នុងស្រុកមានភាពរឹងមាំក៏ដោយ ដែលនោះគឺដោយសារតែការធ្លាក់ចុះនៃទំនុកចិត្តទេសចរ និងការមកដល់របស់ភ្ញៀវទេសចរបរទេស។ Tris បានព្យាករថា អត្រាស្នាក់នៅអាចនៅដដែល ឬក៏ធ្លាក់ចុះនៅឆ្នាំនេះ។
ការបញ្ចុះតម្លៃស្នាក់នៅរបស់បណ្ដាសណ្ធាគារថៃ កំពុងមានលក្ខណៈប្រកួតប្រជែងគ្នា ហើយធ្វើឱ្យអត្រាតម្លៃជាមធ្យមធ្លាក់ចុះទៅតាមនោះដែរ ជាពិសេសក្នុងចំណោមសណ្ធាគារលំដាប់ខ្ពស់នៅទីក្រុងបាងកក ដែលឥឡូវនេះពឹងផ្អែកលើការផ្សព្វផ្សាយបែបឯកជន (Unpublished promotions) និងការកាត់បន្ថយតម្លៃស្នាក់នៅ ដើម្បីរក្សាការប្រកួតប្រជែងក្នុងអំឡុងរដូវកាលទាប។

វិបត្តិទេសចរណ៍នឹងនៅតែបន្តខ្សោយ ដោយ Tris បានព្យាករថា ចំនួនភ្ញៀវទេសចរឆ្នាំនេះ នឹងធ្លាក់ចុះមកត្រឹម ៣៣,១ លាននាក់ ខណៈរយៈពេល ៣៤ សប្ដាហ៍ ដើមឆ្នាំ ថៃបានស្វាគមភ្ញៀវប្រមាណ ២១,៤ លាននាក់ ពោលគឺធ្លាក់ចុះប្រមាណ ៧ ភាគរយ រួចហើយ។
ជាលម្អិត ការមកដល់របស់ភ្ញៀវចិន នឹងធ្លាក់ចុះមកនៅត្រឹម ៤,៦ លាននាក់ ឆ្នាំនេះ ពីប្រមាណ ៦,៧ លាននាក់នៅឆ្នាំមុន ខណៈ ៧ ខែដើមឆ្នាំ ទីផ្សារដដែលបានធ្លាក់ចុះប្រមាណ ៣៥ ភាគរយ បាត់ទៅហើយ។ Tris កត់សម្គាល់ថា អ្នកធ្វើដំណើរចិនកំពុងផ្លាស់ប្តូរទៅកាន់គោលដៅដូចជាប្រទេសជប៉ុន និងវៀតណាម ដែលប្រទេសទាំងពីរមានកំណើនខ្លាំង។
Tris ក៏បានព្រមានទៀតថា ភាពតានតឹងព្រំដែនកម្ពុជា-ថៃ ដែលកំពុងបន្ត អាចបង្កហានិភ័យបន្ថែមទៀតដល់វិស័យទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ប្រសិនបើវាអូសបន្លាយរយៈពេលយូរ។
គួរគូសបញ្ជាក់ថា អ្នកជំនាញបានលើកឡើងថា វិស័យទេសចរណ៍ថៃកំពុងធ្លាក់ចូលទៅក្នុងវិបត្តិដោយសារតែបញ្ហាផ្សេងៗ រួមទាំងកង្វល់សុវត្ថិភាព ការផ្លាស់ប្ដូរចំណាប់អារម្មណ៍របស់ភ្ញៀវ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្រនយោបាយ កម្សោយនៃការប្រកួតប្រជែងរបស់ថៃ និងជម្លោះព្រំដែនជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


