ព័ត៌មានអន្ដរជាតិ
អត្រាតម្លៃប្រេងប្រចាំសប្ដាហ៍នេះ អាចធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាង ៣ ខែ
តម្លៃប្រេងអន្តរជាតិសម្រាប់ការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បានកើនឡើងបន្តិចមកវិញក្រោយធ្លាក់ចុះ ៤ ថ្ងៃជាប់ៗគ្នា ដែលអាចឱ្យអត្រាតម្លៃប្រចាំសប្ដាហ៍នេះ ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ៣ ខែ ដោយសារតែកំណើននៃការផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១៨ សេន ឬ ០,៣ ភាគរយ ដល់ ៦៤,២៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៨ ព្រឹក នៅទីក្រុងហុងកុង ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១៩ សេន ឬ ០,៣ ភាគរយ ដល់ ៦០,៦៧ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេង Brent បានធ្លាក់ច់ុះ ៨,៣ ភាគរយ ខណៈ WTI បានធ្លាក់ចុះ ៧,៦ ភាគរយ ដែលនេះការធ្លាក់ចុះខ្លាំងបំផុត រាប់តាំងពីចុងខែមិថុនា។
ប្រសិនបើតម្លៃស្ទុះងើបឡើងវិញនៅថ្ងៃសុក្រនេះ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍នោះទេ តម្លៃប្រេង Brent អាចស្ថិតនៅក្នុងកម្រិតទាបបំផុត រាប់តាំងពីសប្ដាហ៍ដែលបិទការជួញដូរនៅថ្ងៃ ៣០ ឧសភា និង WTI រាប់តាំងពីថ្ងៃទី ២ ឧសភា។
ការធ្លាក់ចុះតម្លៃប្រេងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ កើតឡើងក្រោយមានសេចក្ដីរាយការ៍ថា អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) អាចព្រមព្រៀងគ្នាលើការបង្កើនផលិតកម្មប្រេង ៥០០ ០០០ បារ៉ែល/ថ្ងៃ នៅខែវិច្ឆិកា។
អ្នកវិភាគទីផ្សារបាននិយាយថា កំណើនការផ្គត់ផ្គង់ OPEC+ ការថយចុះនៃការចម្រាញ់ប្រេង និងកម្សោតម្រូវការតាមរដូវកាល អាចនាំឱ្យស្តុកប្រេងកើនឡើង។ រដ្ឋបាលព័ត៌មានថាមពល (EIA) ស្តុកប្រេងរបស់សហរដ្ឋអាមេរិក បានកើនឡើងកាលពីសប្តាហ៍មុនដោយសារការចម្រាញ់ និងតម្រូវការធ្លាក់ចុះ។
តម្លៃប្រេងឆៅក៏ស្ថិតនៅក្រោមសម្ពាធពីក្តីបារម្ភជុំវិញការបិទដំណើរការរដ្ឋាភិបាលអាមេរិក ការនាំចេញឡើងវិញនៃប្រេងពីតំបន់កួដរបស់អ៊ីរ៉ាក់ និងផែនការរបស់ប្រទេសអ្នកមានទាំង៧ (G7) ដើម្បីរឹតបន្តឹងការអនុវត្តលើអតិថិជនទិញប្រេងរុស្ស៊ីជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


