ព័ត៌មានជាតិ
ដូនចាស់វ័យ ៧៣ ឆ្នាំ តស៊ូលក់រូបសត្វកែច្នៃពីគ្រាប់ត្នោត និងត្រឡោកដូង តាមរបងវត្ត រកប្រាក់ផ្គត់ផ្គង់ជីវភាព
ស្ថិតនៅក្នុង ៧៣ ឆ្នាំ លោកយាយ ជិន សារី បានតស៊ូក្នុងមុខរបរលក់រូបសត្វផ្សេងៗនៅតាមរបងវត្ត និងសាលារៀន ដើម្បីបានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

ត្បិតមានជំងឺប្រចាំកាយ ដូនចាស់ ជិន សារី (ហៅ យាយរី) មានស្រុកកំណើតនៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានងើបតាំងពីព្រលឹម ដើម្បីមកលក់រូបសត្វនៅតាមរបងវត្តមួយ ក្នុងភូមិសាស្រ្តស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីបានប្រាក់កម្រៃខ្លះទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។
មុខរបរលក់រូបសត្វនេះ ដូន ចាស់ ជិន សារី បានចាប់ផ្តើមដើរលក់អស់រយៈពេលជាង ២ ឆ្នាំមកហើយ ខណៈដែលលោកយាយ ក៏មានកូនប្រុស និងចៅស្រី ដែលមានជំនាញធ្វើរូបសត្វទាំងនេះ។ រូបទាំងនោះ មានដូចជា៖ ស្រមោច រូបក្ដាម និងរូបសត្វផ្សេងៗទៀត ដែលសុទ្ធសឹងតែធ្វើឡើងដោយគ្រាប់ត្នោត និងត្រឡោកដូង ពិសេសគឺធ្វើឡើងដោយដៃទាំងអស់។

តាំងពីព្រលឹមដល់ព្រលប់ ដូនចាស់ ជិន សារី អះអាងថា មុខរបរលក់រូបសត្វនេះ ១ ថ្ងៃ អាចត្រឹមរកចំណូលបាន ៤ ម៉ឺលរៀល ទៅ ៥ ម៉ឺនរៀលតែប៉ុណ្ណោះ។
លោកយាយបន្តថា « ពេលខ្លះ ១ថ្ងៃពេញ រកប្រាក់១ម៉ឺនរៀល ក៏មិនបានផង នេះក៏ដោយសារតែគ្មានអ្នកជួយទិញ»។ យ៉ាងណាមិញ ទាក់ទងនឹងរូបសត្វទាំងនេះ លោកយាយ ជិន សារី បានបញ្ជាក់ដែរថា លោកយាយផ្ទាល់គ្រាន់តែយករូបសត្វទាំងនេះមកពីកូនប្រុសដែលជាម្ចាស់សិប្បកម្មដើម្បីមកលក់បន្ត។ ក្រោយពេលលក់បានប្រាក់ចំណេញខ្លះ ក៏ចែកគ្នាគ្រាន់បានទិញអង្ករ និងទុកសម្រាប់ទិញសម្ភារៈដើម្បីធ្វើរូបសត្វទាំងនេះឡើងវិញផងដែរ។
គួរឱ្យដឹងថា មុខរបរលក់រូបសម្រោច និងរូបក្ដាមនេះ ដូនចាស់ ជិន សារី ជានិច្ចកាលតែងតែបានផ្សងព្រេងដើរលក់ជារៀងរាល់ថ្ងៃ ពេលខ្លះក៏នៅតាមរបងសាលារៀន និងរបងវត្ត និងនៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ៕


អត្ថបទ ៖ សួស សិត
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


