ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចវៀតណាមកើនជាង ៨ % ត្រីមាសមុន ទោះរងពន្ធអាមេរិក
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា សេដ្ឋកិច្ចរបស់វៀតណាម បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៨,២២ ភាគរយ នៅត្រីមាសទី៣ (កក្កដា-កញ្ញា) ទោះបីជារងនូវពន្ធ ២០ ភាគរយ របស់សហរដ្ឋអាមេរិក លើទំនិញនាំចេញទៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះក្ដី។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ អត្រាជាង ៨ ភាគរយ គឺខ្ពស់ជាងកំណើន ៧,៩៦ ភាគរយ ក្នុងត្រីមាសទី ២។
រដ្ឋមន្ត្រីហិរញ្ញវត្ថុវៀតណាម លោក Nguyen Van Thang បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលថា៖ «វាគឺជាកំណើនប្រចាំត្រីមាសខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ២០១១ ដោយមិនរាប់បញ្ចូលកំណើនឆ្នាំ ២០២២ ដែលសេដ្ឋកិច្ចស្ទុះងើបឡើងវិញពីវិបត្តិកូវីដ១៩»។
ទំហំពាណិជ្ជកម្មសរុបរបស់វៀតណាម ដែលរាប់បញ្ចូលទាំងការនាំចូល និងការនាំចេញ បានកើនឡើងលើសពី ៦៨០ ប៊ីលានដុល្លារក្នុងរយៈពេល ៩ ខែ ដើមឆ្នាំ ដោយកើនឡើង ១៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ រដ្ឋាភិបាលបានឱ្យដឹងថា វៀតណាមបានទទួលនូវអតិរេកពាណិជ្ជកម្ម ១៦,៨ ប៊ីលានដុល្លារ ក្នុងរយៈពេលដដែល។
យ៉ាងណាមិញ របាយការណ៍សេដ្ឋកិច្ចកាលពីថ្ងៃអាទិត្យ មិនបានបង្ហាញព័ត៌មានពាណិជ្ជកម្មជាលម្អិតភ្លាមៗទេ ខណៈអ្នកពាក់ព័ន្ធរងចាំមើលដើម្បីវិភាគពីផលប៉ះពាល់នៃពន្ធគយ ២០ ភាគរយ របស់អាមេរិក ដែលចូលជាធរមាននៅថ្ងៃទី ៧ សីហា។ ការិយាល័យស្ថិតិជាតិគ្រោងចេញទិន្នន័យពាណិជ្ជកម្មលម្អិតថ្ងៃចន្ទនេះ។

នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បាននិយាយកាលពីខែមុនថា វៀតណាមរំពឹងពីកំណើន ១២ ភាគរយ នៃការនាំចេញឆ្នាំនេះ។ ប៉ុន្តែរបាយការណ៍កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បាននិយាយថា ពន្ធរបស់អាមេរិកអាចបង្កហានិភ័យនៃការធ្លាក់ចុះ ១/៥ នៃការនាំចេញរបស់ប្រទេស។
បើតាមរបាយការណ៍ថ្ងៃអាទិត្យរបស់រដ្ឋាភិបាល សេដ្ឋកិច្ចវៀតណាមបានកើនឡើង ៧,,៨៤ ភាគរយ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។
មែនទែនទៅ វៀតណាមកំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៨,៣-៨,៥ ភាគរយ ឆ្នាំនេះ ពោលគឺធំជាងកំណើន ៧,០៩ ភាគរយ កាលពីឆ្នាំមុន និងខ្ពស់ជាងការព្យាករ ៦,៦ ភាគរយ របស់ធនាគារពិភពលោក និង ៦,៥ ភាគរយ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


