អត្ថាធិប្បាយ
មតិរបស់អ្នកតាមដានសង្គម ៖ កុំសន្និដ្ឋានថា ជារឿងនយោបាយ ត្រូវមើលសំណុំរឿងសិន ថាតើ ថាច់ សេដ្ឋា បានប្រព្រឹត្តបទល្មើសអ្វី?
កាលពីល្ងាចថ្ងៃទី ១៦ មករា ឆ្នាំ ២០២៣ម្សិលមិញ បានធ្វើឲ្យមជ្ឈដ្ឋានអ្នកតាមដាននយោបាយ និង សង្គម មានការចាប់អារម្មណ៍ យ៉ាងខ្លាំងនៅពេលមានព័ត៌មានថា សមត្ថកិច្ច បានចុះនាំខ្លួនលោក ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី ១៦ មករា ២០២៣ របស់ចៅក្រមស៊ើបសួរ។

អ្នកខ្លះគ្រាន់តែឮ និងឃើញព័ត៌មាននេះភ្លាម បានធ្វើបុរេវិនិច្ឆ័យភ្លាមមួយរំពេច ថា ជារឿងនយោបាយ ពីព្រោះគាត់ជាអ្នកនយោបាយ ជាអនុប្រធានគណបក្សភ្លើងទៀន។ ម្យ៉ាងទៀត វាជាពេលវេលាក្តៅ រដូវក្តៅ នៅមុនពេលការបោះឆ្នោតជាតិខិតជិតចូលមកដល់។
មុននឹងវិនិច្ឆ័យរបៀបនេះ អ្នកទាំង នោះគួរពិនិត្យ និងសួររកហេតុផលឲ្យបានច្បាស់លាស់ជាមុនសិន ថាតើ លោក ថាច់ សេដ្ឋា បានប្រព្រឹត្តអ្វីខ្លះពាក់ព័ន្ធបុគ្គលឯកជន ដទៃទៀតដែលធ្វើឲ្យខាតប្រយោជន៍របស់គេ។
អស់លោកអស់អ្នកទាំងនោះ មានបានសួរទេថាតើ លោក ថាច់ សេដ្ឋា បានចេញសែកដែលភាសាច្បាប់ហៅ ថា “ឧបករណ៍អាចជួញដូរបាន” នៅក្នុងអំឡុងឆ្នាំ ២០១៩ ទេ? តើបានបំពេញកាតព្វកិច្ចតាមការ សន្យារបស់គាត់ហើយឬនៅ?
នេះគឺជាទំនាក់ទំនងទំនាស់ ដែលក្លាយជាបទល្មើសព្រហ្មទណ្ឌរវាងបុគ្គល និងបុគ្គល វាមិនមែនជារឿងនយោបាយឡើយ។ ផ្ទុយទៅវិញ វាជារឿងរបស់អ្នកនយោបាយ ដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ បើអាងខ្លួនជាអ្នកនយោបាយ ហើយប្រព្រឹត្តផ្ទុយនឹងច្បាប់ ប៉ះពាល់នឹងផលប្រយោជន៍របស់អ្នកដទៃ តើសង្គមមួយនេះវានឹងក្លាយទៅជាយ៉ាងណា?
តើអ្នកវិនិយោគជាតិនិងបរទេស គេជឿទុកចិត្តប្រព័ន្ធច្បាប់យើងទេ? ជាក់ស្តែងណាស់ តាមសាវតាដែលដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ បានបញ្ជាក់ថា លោក ថាច់ សេដ្ឋា ក្រៅពីអ្នកនយោបាយ លោកក៏ជា មន្ត្រីពាណិជ្ជកម្មនៅរាជធានីភ្នំពេញ ជាគ្រូបង្រៀន ជាចាងហ្វាងកាសែត ថែមទៀត។ អាចដីកានេះរៀបរាប់មិនអស់ផង លោក ថាច់ សេដ្ឋា ជាអ្នកញៀនល្បែងស៊ីសងថែមទៀត ពីព្រោះគេឧស្សាហ៍ឃើញលោក លេងល្បែងនៅកាស៊ីណូជាច្រើនលើកច្រើនសារណាស់។ បើអញ្ចឹង គ្មានអ្វីចម្លែកទេសម្រាប់លោក ថាច់ សេដ្ឋា ហើយក៏មិនពាក់ព័ន្ធនឹងរឿងនយោបាយនោះដែរ។
អ្នកនយោបាយគ្មានអភ័យឯកសិទ្ធិទេ ហើយរឹតតែមិនមានទៀត នៅពេលអ្នកនយោបាយប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលប៉ះពាល់អ្នកដទៃ និងផលប្រយោជន៍របស់អ្នកដទៃ ពីព្រោះប្រទេសជាតិ ត្រូវការពង្រឹង និងគោរពគោលការណ៍នីតិរដ្ឋ និងយុត្តិធម៌សង្គមទាំងអស់គ្នា។
លោក ថាច់ សេដ្ឋា ក៏ធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាដែរ ស្គាល់ច្បាស់ពីទ្រឹស្តីបុណ្យបាប កម្មផល បើបានប្រព្រឹត្តហើយ ទទួលខុសត្រូវទៅពីព្រោះនេះជាផល ដែលកើតចេញពីកម្មរបស់ខ្លួនទេ មិន អាចឲ្យអ្នកដទៃទទួលជំនួស ឬបង្វែរទៅជារឿងនយោបាយឡើយ។
ជាងនេះទៅទៀត គួរខិតខំរកមេធាវីដែលមានសមត្ថភាព មានបទពិសោធន៍ការពារក្តីរបស់ខ្លួនទៅ ជាជាងចំណាយពេលឥតប្រយោជន៍ ប្រែក្លាយឲ្យទៅជារឿងនយោបាយ និងធ្វើឲ្យសាធារណៈជនដែលមិនបានតាមដាន ដឹងរឿងពិតមានការភាន់ច្រឡំ។
ការប្រែក្លាយបទល្មើសព្រហ្មទណ្ឌធម្មតា ឲ្យទៅជារឿងនយោបាយតាមរយៈការលាបពណ៌ បង្ខូចបង្កាច់ កាឡៃការពិត ប្រឌិតបន្ថែមមកលើថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល នឹង អាចនាំឲ្យមានចំណាត់ការតាមផ្លូវច្បាប់ថែមទៀត ទៅលើអ្នកប្រព្រឹត្តល្មើស។ ហើយការធ្វើរបៀបនេះ នឹងនាំឲ្យមានស្ថានទម្ងន់ទោសលើលោក ថាច់ សេដ្ឋា ថែមទៀតក៏អាចថាបាន៕
អត្ថបទដោយ៖ ម្ចាស់ស្រុក

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន