Connect with us

កូវីដ-១៩

គិត​ត្រឹម​ថ្ងៃនេះ ខេត្តកំពង់ស្ពឺ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន​១២​នាក់

បានផុស

នៅ

មន្ត្រី​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​បាន​ស្រាវជ្រាវ​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ០៣​នាក់​បន្ថែម​ទៀត នៅ​ស្រុក​ឧដុង្គ ដែល​ធ្វើ​ចំនួន​អ្នក​ផ្ទុក​កូ​វីដ​កើន​ដល់​១២​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មជ្ឈមណ្ឌល​អភិវឌ្ឃន៍​ជនបទ​កម្ពុជា​-​កូរ៉េ នៅ​រសៀល​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០២១​នេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​មន្ត្រី​ប្រចាំ​ក្នុង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ខាងលើ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ពិតជា​មិនទាន់​ថមថយ​មែនហើយ​នៅ​ថ្ងៃទី​២៧ ខែមេសា​នេះ មន្ត្រី​សុខាភិបាល​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​០៣​នាក់​បន្ថែម​ទៀត​ពី​ស្រុក​ឧដុង្គ។ ប្រភព​បន្តថា អ្នកជំងឺ​ដែល​ឆ្លង​ថ្មី​នេះ​ភាគច្រើន​ឆ្លង​ចេញពី​រោងចក្រ​នៅ​បែក​ចាន។ ដូចនេះ​អ្នក​ឆ្លង​កូ​វីដ កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មណ្ឌល​កើន​ដល់១២នាក់ និង​មាន​ច្រើន​នាក់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នានា​ព្រមទាំង​តាម​ផ្ទះ​ផង​ដែរ។​

​ក្រុមគ្រូពេទ្យ​បាន​ក្រើន​រម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​មេត្តា​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជាពិសេស​ត្រូវ​អនុវត្តន៍​តាម​វិធានការ​សុខាភិបាល «៣​ការពារ ៣​កុំ​» ជាប្រចាំ ដើម្បី​ជៀសផុត​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ។​

​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២១​នេះ តាម​ការប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ថ្មី មាន​ចំនួន​៥០៨​នាក់ ជាសះស្បើយ ១២៧​នាក់។ គិត​ត្រឹម​ថ្ងៃនេះ ចំនួន​អ្នក​ឆ្លង​សរុប ១១០៦៣​នាក់ ចំនួន​អ្នកជា​សះស្បើយ ចំនួន​៣៧០៤​នាក់ និង​ចំនួន​អ្នក​ស្លាប់​កើតឡើង ចំនួន​៨២​នាក់​ផងដែរ៕

អត្ថបទ៖ ភួង រដ្ឋា

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទី មុន

យុវជន​វ័យក្មេង​ម្នាក់ ​ត្រូវ​បាន​ឃាតក​សម្លាប់ យក​ទៅ​ដុត​នៅ​ក្នុង​រណ្ដៅ​ចាក់សំរាម​១​កន្លែង

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា​គាំទ្រ​ការ​វិនិយោគ និង​ការពង្រីក​កិច្ចសហការ​លើ​វិស័យ​ការងារ​រវាង​ជប៉ុន​-​កម្ពុជា

សន្តិសុខសង្គម៤ ម៉ោង មុន

ស្របពេលព្រះសង្ឈរៀបចំទីតាំងធ្វើសង្ក្រាន្ត អគ្គិភ័យបំផ្លាញកុដិ១ខ្នង និងសម្ភារៈ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសរដ្ឋមន្ត្រី លី ធុជ៖ កម្ពុជា នឹងបន្តគាំទ្រដល់អ៊ុយក្រែន ជាពិសេសក្នុងសកម្មភាពមីនមនុស្សធម៌

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរ៖ ការតេស្តរកសារធាតុញៀនមួយចំនួនតូចអាចមានលទ្ធផលមិនប្រក្រតី អ្នកមិនប្រើ បែរកឃើញថាប្រើ

Sokha Hotels

ព័ត៌មានពេញនិយម