Connect with us

កូវីដ-១៩

ឥណ្ឌាផុងកាន់តែជ្រៅ! ដឹងពេទ្យមើលលែងទាន់ អ្នកខ្លះលោតសម្លាប់ខ្លួន អ្នកខ្លះសម្លាប់កាត់ក្បាលប្រពន្ធ ព្រោះឆ្លងកូវីដ

បានផុស

នៅ

រឿងរ៉ាវខ្លោចចិត្តជាច្រើនបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដូចជាអ្នកជំងឺធ្ងន់ធ្ងរបំផុតត្រូវបានគេទុកចោលឲ្យស្លាប់ ដោយសារតែមិនមានអុកស៊ីសែនគ្រប់គ្រាន់ ខណៈអ្នកខ្លះទៀតសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតពីដំបូលមន្ទីរពេទ្យ ចំពេលមានកង្វះខាតឧបករណ៍ព្យាបាល។

ចំពោះរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋ West Bengal, បុរសម្នាក់ត្រូវបានគេអះអាងថា បានលោតសម្លាប់ខ្លួនពីដំបូលមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍បន្ទាប់ពីគាត់ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គាត់បានវាយបំបែកបង្អួចនៃបន្ទប់ដែលគាត់ព្យាបាល ដើម្បីឡើងទៅដំបូលមន្ទីរពេទ្យ។

ចំណែកនៅទីក្រុង Patna នៃរដ្ឋ Bihar, បុគ្គលិកផ្លូវដែកម្នាក់ ត្រូវបានគេរាយការណ៍ថា បានកាត់ក្បាលប្រពន្ធរបស់គាត់ បន្ទាប់ពីនាង តេស្តវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់មក បុរសជាប្តីបានលោតពីផ្ទះ សម្លាប់ខ្លួនតាមក្រោយ។

ដើម្បីដោះស្រាយវិបត្តិកូវីដ រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ជូនកងទ័ពដើម្បីទប់ទល់នឹងរលកស្លាប់ទី២ ដែលកំពុងធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា ឈានទៅរកការដួលរលំ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងករណីថ្មីនិងការស្លាប់កាន់តែខ្លាំងឡើង ហើ​យមានការភ័យខ្លាចថា វីរុសបំប្លែងខ្លួន អាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតមានឡើង។

តួលេខករណី​​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​នេះ ​មាន​ចំនួន ​៣២,៣១៤៤​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ ខណៈអ្នកស្លាប់ថ្មីមាន​ចំនួន ​២,៧៧​១​នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ភស្តុតាងច្បាស់ៗ វីរុសបំប្លែងខ្លួនឥណ្ឌា អាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្នបាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

​រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ គ្មានមន្ត្រីនៃ​ក្រសួងព័ត៌មាន​ណាម្នាក់​ រកឃើញ​មាន​សារធាតុ​ញៀន​ នឹង​ពាក់ព័ន្ធគ្រឿងញៀនទេ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ខេត្តសៀមរាប ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ករណី​លួច​ម៉ូតូ​ពលរដ្ឋ​នៅ​ស្រុក​កន្ទាយ​ស្រី​

ព័ត៌មានជាតិ៧ ម៉ោង មុន

១២៨គម្រោង មានទុនវិនិយោគ២៥០០លានដុល្លារ អាចបង្កើតការងារ១៣ម៉ឺនកន្លែង កើតចេញពីការទាក់ម៉ូយរបស់សម្ដេចធិបតី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១១ ម៉ោង មុន

ACU ឃាត់ខ្លួន​គ្រូបង្រៀន​២​នាក់ និង​មន្ត្រី​ក្រសួងផែនការ​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​រត់​ការចូល​ក្របខ័ណ្ឌ​យក​មនុស្ស​ចូល​ក្របខណ្ឌ​គ្រូ

Sokha Hotels

ព័ត៌មានពេញនិយម