កូវីដ-១៩
ភស្តុតាងច្បាស់ៗ វីរុសបំប្លែងខ្លួនឥណ្ឌា អាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្នបាន
ក្រុមគ្រូពេទ្យនៅជួរមុខបានអះអាងថា វីរុសបំប្លែងខ្លួន B.1.617 គឺជាមេរោគ កំពុងបង្កឲ្យមានរលកទី២ ដែលបានបណ្តាលឲ្យមានការឆ្លងថ្មីរាប់ម៉ឺនករណីក្នុងមួយថ្ងៃ ហើយបានធ្វើឲ្យប្រទេសនេះ ខ្វះខាតអុកស៊ីសែននិងគ្រែមន្ទីរពេទ្យ។

ការសិក្សាអំពីឥទ្ធិពលរបស់វីរុសឥណ្ឌានេះ គឺដើម្បីរកឲ្យឃើញថាតើ វាពិតជាអាចយកឈ្នះអង់ទីគ័រមែនឬអត់ ហើយក្រុមអ្នកវិទ្យាសាស្ត្រត្រូវពឹងផ្អែកលើការសិក្សាមន្ទីរពិសោធន៍ និងចំណេះដឹងអំពីមេរោគដទៃទៀត។
កំឡាយមេរោគ E484Q ដែលត្រូវបានរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនឥណ្ឌា គឺស្រដៀងទៅនឹងអ្វីដែលគេរកឃើញនៅក្នុងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូងនិងប្រេស៊ីលឈ្មោះ E484K ដែលអាចជួយឲ្យវីរុសគេចផុតពីអង់ទីគ័រ។

យោងតាមការវិភាគដោយ ទីប្រឹក្សាកំពូលផ្នែកវិទ្យាសាស្រ្ត របស់ចក្រភពអង់គ្លេសបានឲ្យដឹងថា វីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ត្រូវបានគេគិតថា ធ្វើឲ្យវ៉ាក់សាំងធ្លាក់ចុះប្រសិទ្ធភាពប្រហែល៣០ភាគរយ ប៉ុន្តែគេមិនទាន់ច្បាស់ទេថាតើវាមានឥទ្ធិពលអ្វីលើ ជំងឺធ្ងន់ធ្ងរ។ វីរុសបំប្លែងខ្លួនប្រេស៊ីល P.1 ក៏ត្រូវបានគេគិតថា ធ្វើឲ្យវ៉ាក់សាំងចុះខ្សោយផងដែរប៉ុន្តែមិនច្បាស់អំពីចំនួននោះទេ។

សាស្រ្តាចារ្យ Sharon Peacock នៃសេវាសុខភាពសាធារណៈអង់គ្លេស បានអះអាងថា មានភស្តុតាងជាក់លាក់អំពីឥទ្ធិពលរបស់កំឡាយមេរោគ E484Q លើភាពស៊ាំនិងវ៉ាក់សាំង។
ភស្ដុតាងរឹងមាំបំផុតរហូតមកដល់ពេលនេះ គឺបានមកពីការសិក្សារបស់ ក្រុមប្រឹក្សានៃវិទ្យាស្ថានជាតិស្រាវជ្រាវវេជ្ជសាស្ត្រស្តីពីវីរុស ក្នុងទីក្រុង Pune នៅរដ្ឋ Maharashtra។

ក្រុមអ្នកស្រាវជ្រាវ បានដាក់ឈាមរបស់អ្នកដែលចាក់វ៉ាក់សាំង Covaxin របស់ប្រទេសឥណ្ឌាហើយ ទៅនឹងវីរុសបំប្លែងខ្លួន B.1.617 ហើយវាស់បរិមាណអង់ទីគ័រដែលផលិតឡើង។ ពួកគេបានប្រៀបធៀបវាទៅនឹងវីរុស Kent របស់អង់គ្លេស។
នៅទីបំផុត វ៉ាក់សាំងបានធ្វើការយ៉ាងល្អជាមួយវីរុស Kent ចំណែកវីរុស B.1.617 មិនធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មន្ទីរពេទ្យក្លាយជាសមរភូមិប្រយុទ្ធ! វីដេអូ ពលរដ្ឋឥណ្ឌានាំគ្នាវាយគ្រូពេទ្យ ព្រោះខឹងមិនព្យាបាលសាច់ញាតិ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


