Connect with us

កូវីដ-១៩

ត្រឹម​១៨​ថ្ងៃ ​ក្រសួងផែនការ​ ប្រកា​ស​បញ្ចប់​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដោយ​ជោគជ័យ

បានផុស

នៅ

​​ក្រសួងផែនការ​បាន​ប្រកាស​បិទ​បញ្ចប់​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​រយៈពេល​១៨​ថ្ងៃ ទាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ជូន​ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ​នៃ​ក្រសួងផែនការ និង​ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ បុគ្គលិក​ក្រុមហ៊ុន មន្ត្រីរាជការ និង​ជនបរទេស​ទូទៅ ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស្រី​ដា អ្នកនាំពាក្យ​ក្រសួងផែនការ​បាន​ឲ្យ​ដឹងថា ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ដូ​ស​ទី​១ ជូន​ថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ​នៃ​ក្រសួងផែនការ រយៈពេល​៤​ថ្ងៃ​កន្លងមក កាលពី​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​ដល់​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​បានផ្តល់​ការចាក់​វ៉ាក់សាំង​បាន​ចំនួន ១,១៣៦​នាក់ (​ស្រី ចំនួន ៤៨១​នាក់​)​។ លោក​បាន​បន្តថា​ ចំណែក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ដូ​ស​ទី​២ ក្នុង​រយៈពេល​១៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២០​ ខែ​មេសា ​ដល់​ថ្ងៃ​ទី​០៣​ ខែ​ឧសភា​ឆ្នាំ​២០២១​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ បុគ្គ​លិក​ក្រុមហ៊ុន មន្ត្រីរាជការ និង​ជនបរទេស​ទូទៅ ក្នុង​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ បាន​ចំនួន ២,៣២១​នាក់ (​ស្រី ចំនួន ១,២៦០​នាក់​)​។ លោក​បាន​បន្តទៀតថា​ ជា​លទ្ធផល​រួម​របស់​ក្រុមការងារ​ខាងលើ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ទាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២ ដែល​បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល ១៨​ថ្ងៃ គឺ​សម្រេច​បាន​ការផ្តល់សេវា​ចាក់​វ៉ាក់សាំង​បាន​សរុប​ចំនួន ៣,៤៥៧ នាក់ (​ស្រី ចំនួន ១,៧៤១​នាក់​)​។

​ចាប់ពី​ថ្ងៃទី​១០ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២១ ​រហូតមកដល់​ថ្ងៃ​ទី​០៣​ ខែឧសភា ​ឆ្នាំ​២០២១​នេះ​ក្រសួងសុខាភិបាល​និង​ក្រសួងការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិត​និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន ១,៤៦៥,៩៨៥​នាក់​នាក់​ស្រី​៦៣៧៧៤៨​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​ចាក់​ចំនួន​១៥៣០៧៤៧​នាក់​ស្រី​៦៦៩៤៧០​នាក់​៕

​អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​ពលរដ្ឋជិត១លាន៥សែននាក់បានចាក់វ៉ាក់សាំងជំងឺកូវីដ‑១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម