កូវីដ-១៩
ពលករខ្មែរម្នាក់ បានស្លាប់ដោយកូវីដ១៩ ដំបូងនៅទីក្រុងបាងកកប្រទេសថៃ
ពលករខ្មែរម្នាក់ធ្វើការនៅប្រទេសថៃបានស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យទីក្រុងបាងកកកាលពីថ្ងៃទី៣០ មេសាឆ្នាំ២០២១កន្លងទៅ។ នេះបើយោងតាម ការឲ្យដឹងរបស់អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិប្រាប់សារព័ត៌មាននៅថ្ងៃទី ៤ ខែ ឧសភានេះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងថា ពលករខ្មែរដែលបានស្លាប់នោះមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំមកធ្វើការងារនៅទីក្រុងបាងកក ជាពលករស្របច្បាប់ភេទប្រុស មានអាយុ ៣៤ ឆ្នាំនិងដែលបានឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ក្រោយទទួលការព្យាបាលនៅមន្ទីរ ពេទ្យក្នុងទីក្រុងបាងកក។ សពជាពលករនេះ ត្រូវបានបូជានៅប្រទេសថៃតែម្តង។ នេះជាករណីទីមួយដែលពលករខ្មែរម្នាក់ត្រូវបានកូវីដ១៩ឆក់យកជីវិតនៅក្នុងទឹកដីនៃប្រទេស ថៃ។

អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា ប្រពន្ធរបស់សពខាងលើដែលជាពលករខ្មែរដូចគ្នានោះបានឆ្លងកូវីដ១៩ ទន្ទឹមនឹងស្វាមីខ្លួនដែរ ។ បច្ចុប្បន្ននេះនាងកំពុងតែបន្តព្យាបាលក្នុងមន្ទីរពេទ្យដោយមានការដាក់ឧបករណ៍ជំនួយដង្ហើម ។ លោក កុយ គួង បានឲ្យដឹងទៀតថាៈស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានទាក់ទងទៅមន្ទីរពេទ្យព្យាបាលប្រពន្ធសពជាប្រចាំនិងបានអះអាងដែរថា មន្ទីរពេទ្យក៏បានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺជាពលករខ្មែររូបនេះផងដែរ ។ ជាមួយនេះស្ថានទូតកម្ពុជាក៏កំពុងទាក់ទងសហការជាមួយ ក្រុមហ៊ុនបញ្ជូននិងទទួលពលករ ដើម្បីទាមទារអត្ថប្រយោជន៍នានាជូនគ្រួសារជនរងគ្រោះស្លាប់ដោយកូវីដ១៩នេះផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


