Connect with us

កូវីដ-១៩

កូវីដមិនទាន់ថមថយ បែរជាផ្ទុះអំពើហិង្សាក្នុងការបោះឆ្នោត សម្លាប់មនុស្ស១៧នាក់ទៀត នៅឥណ្ឌា

បានផុស

នៅ

មនុស្សយ៉ាងតិច១៧នាក់ ត្រូវបានសម្លាប់នៅរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា ចាប់តាំងពីថ្ងៃអាទិត្យមក ក្នុងការប៉ះទង្គិចគ្នាបន្ទាប់ពីការបោះឆ្នោតថ្នាក់តំបន់។

ពួកគេទាំងអស់គឺជាបុគ្គលិកគណបក្ស Trinamool Congress (TMC) ដែលគ្រប់គ្រងរដ្ឋ និងគណបក្សប្រឆាំង Bharatiya Janata Party (BJP)។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អំពើហិង្សានេះបានផ្ទុះឡើងបន្ទាប់ពីគណបក្ស TMC ឡើងកាន់អំណាចជាលើកទី៣ នៅក្នុងរដ្ឋដែលប្រជែងគ្នាយ៉ាងក្តៅគគុកមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់បញ្ជាក់ពីការស្លាប់ ឬអ្វីដែលបង្កឲ្យមានអំពើហិង្សានេះនៅឡើយទេ។

BJP បានចោទប្រកាន់ថា បុគ្គលិក TMC បានវាយប្រហារសមាជិករបស់ខ្លួន ចូលបំផ្លាញក្នុងការិយាល័យ និងលួចអីវ៉ាន់ក្នុងហាងនានា ដែលគ្រប់គ្រងដោយសមាជិក BJP។

ព័ត៌មានពីអំពើហិង្សានេះបានកើតឡើង ស្របពេលក្នុងរយៈ​ពេល២៤ម៉ោង​ចុង​ក្រោយនេះ ប្រទេសឥណ្ឌា​ បានរាយការណ៍​ករណី​ស្លាប់​ចំនួន​​ ៣,៧៨០​នាក់ ដែល​ជា​កំណត់​ត្រា​ខ្ពស់​​ថ្មីប៉ុន្តែ​ ​ករណី​ឆ្លង​ថ្មី​មាន​ចំនួន ៣៨២,៣១៥​នាក់ ដែល​ទាប​ជាង​​កាល​ពី​ថ្ងៃទីសៅរ៍ ទី១ ខែ​ឧសភា។

​ករណី​ឆ្លងសរុប​នៅ​ប្រទេស​​ឥណ្ឌា​បានកើនឡើង​ដល់​ជាង​២០​លាន​នាក់​ និង​ករណី​ស្លាប់​សរុប​ជាង​២២៦​​ពាន់នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មិន​ទាន់​​ថយ​​ទេ​ ថ្ងៃ​នេះ​ ឥណ្ឌា​ឆ្លង​​ និង​ស្លាប់​​កូវីដ​​ខ្ពស់​ដដែល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម