កូវីដ-១៩
មិនស្រាកស្រាន្តទេ! ឥណ្ឌា នៅតែបំបែកកំណត់ត្រាកូវីដ ទាំងករណីឆ្លងនិងស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ
ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃអាទិត្យនេះ បានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដចំនួន ៤០៣,៧៣៨ ករណី និងមានអ្នកស្លាប់ចំនួន ៤,០៩២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយជាចំនួនមានអ្នកស្លាប់ខ្ពស់បំផុតពីរថ្ងៃជាប់ៗគ្នា។

ឥណ្ឌាបានទទួលរងនូវការប៉ះទង្គិចយ៉ាងខ្លាំងដោយរោគរាតត្បាត ហើយមានករណីស្លាប់កើនឡើងដល់កម្រិតខ្ពស់ជារៀងរាល់ថ្ងៃ។ ព្រមជាមួយនឹងកង្វះអុកស៊ីសែននិងគ្រែយ៉ាងធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យ រួមទាំងកន្លែងបញ្ចុះសពនិងកន្លែងបូជាសពកំពុងហូរហៀរ។ ក្រុមអ្នកជំនាញក៏បាននិយាយថា ចំនួនជាក់ស្ដែង នៃអ្នកស្លាប់អាចមានច្រើនជាងនេះនៅប្រទេសឥណ្ឌា។

កាលពីម្សិលមិញនេះ ឥណ្ឌាបានរាយការណ៍ពីចំនួនអ្នកស្លាប់ត្រឹមរយៈពេលតែមួយថ្ងៃ ខ្ពស់បំផុតគឺ ៤,១៨៧ នាក់។ វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាពបានប៉ាន់ប្រមាណថា ឥណ្ឌាអាចនឹងមានអ្នកស្លាប់ចំនួន ១ លាននាក់នៅត្រឹមខែសីហា។

សូមបញ្ជាក់ថា មកទល់ពេលនេះឥណ្ឌាមានករណីសរុបកើនដល់ ២២.៣ លាននាក់ ចាប់តាំងពីការចាប់ផ្ដើមរោគរាតត្បាត និងអ្នកស្លាប់សរុបមានដល់ ២៤២,៣៦២ នាក់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖CNA
ចុចអាន៖បំបែកកំណត់ត្រាទៀតហើយ! ២៤ម៉ោងចុងក្រោយ ឥណ្ឌាមានអ្នកស្លាប់ដោយសារកូវីដ ដល់ទៅជាង៤,០០០នាក់
ចុចអាន៖ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី