កូវីដ-១៩
ច្រើនបំផុត! ត្រឹមមួយសប្តាហ៍ ឥណ្ឌាមានអ្នកឆ្លងកូវីដរហូតដល់ទៅ ១.៥៧លានករណី
ប្រទេសឥណ្ឌា បានរាយការណ៍ពីការកើនឡើងនូវអត្រាឆ្លងជំងឺកូវីដ-១៩ថ្មីក្នុងកម្រិតត្រាជាបន្តទៀតនៅថ្ងៃសុក្រទី៧ខែឧសភានេះ ដោយនាំឲ្យចំនួនករណីសរុបក្នុងរយៈពេលត្រឹមមួយសប្តាហ៍នេះកើនដល់ ១.៥៧លានករណី ខណៈអត្រាចាក់វ៉ាក់សាំងរបស់ប្រទេសនេះ បានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែបញ្ហាដឹកជញ្ជូននិងកង្វះការផ្គត់ផ្គង់។

រលកទី២ដ៏សាហាវនៃជំងឺកូវីដ-១៩ក្នុងប្រទេសឥណ្ឌា នៅតែបន្តកើនឡើងឥតឈប់ឈរ ហើយចំនួនករណីសរុបរបស់ខ្លួនឥឡូវនេះ បានកើនដល់២១.៤៩លានករណីហើយ ស្របពេលការឆ្លងបានរាលដាលពីទីក្រុងនានាដែលមានមនុស្សណែនតាន់តាប់ទៅដល់ភូមិជនបទនៅដាច់ស្រយាល ដែលមានប្រជាជនជិត៧០ភាគរយនៃប្រជាជនសរុប ១.៣ពាន់លាននាក់របស់ប្រទេសនេះ។

ប្រទេសឥណ្ឌា បានរាយការណ៍អំពីករណីថ្មីចំនួន ៤១៤,១៨៨ករណីនៅថ្ងៃសុក្រនេះ ខណៈការស្លាប់មាន ៣,៩១៥នាក់ ដោយនាំឲ្យការស្លាប់សរុបកើនដល់ ២៣៤,០៨៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកវេជ្ជសាស្ត្របាននិយាយថា វិសាលភាពពិតប្រាកដនៃជំងឺកូវីដ-១៩របស់ឥណ្ឌា គឺខ្ពស់ជាងអត្រាផ្លូវការរហូតដល់៥ទៅ១០ដងឯណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


