មិនឆ្ងល់ទេបើរកឃើញអ្នកឆ្លងកូវីដពេលទៅចាក់វ៉ាក់សាំង ដោយសារមូលហេតុ៣នេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កូវីដ-១៩

មិនឆ្ងល់ទេបើរកឃើញអ្នកឆ្លងកូវីដពេលទៅចាក់វ៉ាក់សាំង ដោយសារមូលហេតុ៣នេះ

បានផុស

នៅ

ការចាក់វ៉ាក់សាំង ត្រូវបានធ្វើឡើងដោយគោរព​តាមគោលការណ៍សុវត្ថិភាព​យ៉ាង​តឹងរឹង ដើម្បីធានាសុវត្ថិភាព នៅតាម​ទីតាំង​ចាក់នីមួយៗ។ ដំណើរការទាំងអស់នៃយុទ្ធនាការចាក់វ៉ាក់សាំង ពិតជាអាចទុកចិត្តបានចំពោះសុវត្ថិភាពទៅលើអ្នកទទួលថ្នាំបង្ការគ្រប់គ្នា។ យ៉ាងណាមិញ ក្រសួងនៅតែរកឃើញករណីវិជ្ជមានក្នុងចំណោមអ្នកទៅចាក់វ៉ាក់សាំងដដែល។ តើដោយសារមូលហេតុអ្វី?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. បំពានគម្លាតសុវត្ថិភាព

ក្រុមគ្រូពេទ្យ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានរៀបចំគម្លាតពីគ្នាចំពោះកន្លែងចាក់ថ្នាំ កន្លែងបំពេញព័ត៌មាន និងកន្លែងអង្គុយរង់ចាំ ដើម្បីធានាភាពងាយស្រួល សុវត្ថិភាព ព្រមទាំងការពារការចម្លងដោយមិនដឹងខ្លួន។

ប៉ុន្តែ ទោះបីកៅអីអង្គុយរង់ចាំបានរក្សាគម្លាតពិតមែន តែមនុស្សមិនបានរក្សាគម្លាតតាមកៅអីនោះទេ។ ការប្រជ្រៀត ប្រញ៉ាប់បានចាក់មុន បាននាំមនុស្សកាន់តែនៅកៀកគ្នា ហើយអត្រាឆ្លងជំងឺក៏ចាប់ផ្ដើមកើតឡើង។

២. ភ្លេចឬខ្ជិលលាងដៃ

ចំណែក អាល់កុលឬជែល ក៏មិនខ្វះសម្រាប់ប្រើសម្អាតដៃ មុនពេលជួបគ្រូពេទ្យ ឬមុនពេលចាក់ថ្នាំនោះដែរ។ ទោះជាយ៉ាងនេះក្ដី អ្នកខ្លះបែរភ្លេចលាងសម្អាតដៃ គួបផ្សំនឹងខ្ជិលតិចៗផង បើមានអ្នកឆ្លងជំងឺក្នុងចំណោមពួកគេ មិនមានអ្វីដែលចម្លែកទេ។

៣. ពាក់ម៉ាសមិនត្រឹមត្រូវ

ម៉ាសក៏ជាវិធានការចាំបាច់ដែលតម្រូវឱ្យគ្រប់គ្នាពាក់ជាដាច់ខាត ដើម្បីបង្ការការឆ្លងរោគ ជាពិសេសបង្ការពេលនិយាយ ឬកណ្ដាស់។ល។ ផ្ទុយទៅវិញ អ្នកខ្លះពាក់ម៉ាសមិនបានត្រឹមត្រូវតាមក្បួនសុខាភិបាល ដែលនេះជាហានិភ័យនាំឱ្យការឆ្លងមានការកើនឡើង។

ត្បិតតែករណីវិជ្ជមានទាំងនោះ មិន​មែនជាតួលេខខ្ពស់ក៏ដោយ ក៏វាជាចំណុចដែលមិនគួរឱ្យកើតមាន ហើយគួរបន្តប្រុងប្រយ័ត្នជានិច្ច។ ឆ្លងហើយ មិនស្រួលទេ! មានតែប្រកាន់គោលការណ៍ ៣ការពារ ៣កុំប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពបានខ្ពស់។

ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលទាំងអស់ សុទ្ធតែបានការពារខ្លាំងណាស់ហើយ។​ ដូច្នេះគ្រប់គ្នា គួរចូលរួមចំណែកនូវអ្វីដែលខ្លួនអាចធ្វើបានពេលទៅចាក់វ៉ាក់សាំង ដើម្បីបញ្ចៀសករណីថ្មីនៅក្នុងសហគនម៍៕

អត្ថបទ៖ សន្យា

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

ចុចអាន៖ អត្ថប្រយោជន៍នៃការលាងដៃ ឈ្នះទាំងកូវីដ-១៩ ឈ្នះទាំងជំងឺ៣ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ នាទី មុន

និស្សិត​ឆ្នើម​៨ នាក់​ទទួលបាន​ការហាត់​ការ​ដែលមាន​ប្រាក់ឧបត្ថម្ភ​ជាមួយ​ក្រុមហ៊ុន Axiata ក្នុង​កម្មវិធី SmartEdu USDP រដូវ​កាល​ទី​៣

ព័ត៌មានជាតិ៣២ នាទី មុន

រដ្ឋបាលខេត្ត​រតនគិរី គ្រោង​នឹង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​

ព័ត៌មានជាតិ៤៤ នាទី មុន

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ

សុខភាព១ ម៉ោង មុន

៧ វិធីងាយៗ ជួយព្យាបាលបបូរមាត់ខ្មៅឲ្យប្រែជាស៊ីជម្ពូ និង ទន់ល្មើយ

ចរាចរណ៍១ ម៉ោង មុន

រថយន្តសាំយ៉ុងដាច់ហ្វ្រាំងបុករថយន្តសណ្ដោង រងរបួសធ្ងន់ស្រាលជាច្រើននាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services