ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជំនាញប្រាប់វិធីងាយៗការពារអ្នកពី កូវីដ ជាជាងពាក់ស្រោមដៃ
លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកជំនាញខាងរោគសាស្ត្រថៃបានណែនាំនៅថ្ងៃអង្គារនេះថា ការលាងដៃឲ្យញឹកញាប់ផ្តល់ការការពារច្រើនជាងការពាក់ស្រោមដៃទៅទៀត ។

នៅក្នុងការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក លោកវេជ្ជបណ្ឌិត Yong បាននិយាយថា មនុស្សជាច្រើនបានពាក់ស្រោមដៃដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩ ។
ទោះជាយ៉ាងណាក៏ដោយ លោកបាននិយាយថា បទពិសោធន៍របស់លោកនៅក្នុងមន្ទីរពិសោធន៍បង្ហាញថា ស្រោមដៃការពារអ្នកពាក់មែន ប៉ុន្តែត្រូវបោះចោល បន្ទាប់ពីប្រើរួច ។

ជាឧទាហរណ៍ លោកបាននិយាយថា បុគ្គលិកបម្រើនៅក្នុងភោជនីយដ្ឋាន ពាក់ស្រោមដៃរយៈពេលយូរ ហើយប៉ះរបស់របរជាច្រើនដោយមិនលាងដៃ ដែលនេះជាការពារតិចតួចក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគ ។
លោកថា ប្រជាពលរដ្ឋគួរពាក់ស្រោមដៃពេលដើរទិញឥវ៉ាន់ ហើយបោះចោលភ្លាមៗពេលធ្វើរួច ។
ទោះជាយ៉ាងនេះក្តី លោកបានបញ្ជាក់សារជាថ្មីថា ការលាងដៃឲ្យបានញឹកញាប់ គឺជាវិធីល្អបំផុតដើម្បីការពារខ្លួនអ្នក និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ អ្នកទេសចរ កម្ពុជា ដែលចង់ទៅលេង វៀតណាម ត្រូវរង់ចាំរហូតដល់ឆ្នាំក្រោយ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


