កូវីដ-១៩
Unicef អំពាវនាវឲ្យចក្រភពអង់គ្លេសចែកវ៉ាក់សាំង២០%ដល់ប្រទេសដទៃ
ចក្រភពអង់គ្លេសត្រូវបានគេមើលឃើញថា កូវីដ-១៩បានថយចុះយ៉ាងខ្លាំងដែលបណ្តាលមកពីគុណសម្បត្តិនៃការយុទ្ធនាការណ៍ចាក់វ៉ាក់សាំង ប៉ុន្តែហាក់មិនសូវខ្វាយខ្វល់ដល់ប្រទេសដទៃប៉ុន្មានឡើយ។
ដូច្នេះហើយបានអង្គការ Unicef បានអំពាវនាវឲ្យចក្រភពអង់គ្លេសចែករំលែកវ៉ាក់សាំងរបស់ខ្លួន២០%ដល់ប្រទេសដទៃដែលខ្សត់ខ្សោយ និងបាននិយាយថា ចក្រភពអង់គ្លេសមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ដល់មនុស្សធំរហូតដល់ចុងខែកក្កដា។

ស្ថាប័នមូលនិធិកុមារបានប៉ាន់ស្មានថា ចក្រភពអង់គ្លេសនឹងមានបរិមាណវ៉ាក់សាំងនៅឆ្នាំនេះគ្រប់គ្រាន់ដែលចាក់ដល់មនុស្ស៥០លាននាក់ទូទាំងពិភពលោក និងជំរុញឲ្យរដ្ឋាភិបាលបង្កើតជាគំរូដល់ប្រទេស G7 ដោយចាប់ផ្តើមចែករំលែកវ៉ាក់សាំងរបស់ខ្លួននៅខែខាងមុខនេះ។
ការចាក់វ៉ាក់សាំងដល់ប្រជាជនប្រទេសផ្សេងៗគឺជាមធ្យោបាយតែម្យ៉ាងគត់ដែលអាចធានាបាននូវវីរុសបំប្លែងថ្មីមិនរាលដាល។
Unicef បានធ្វើការអំពាវនាវនេះឡើង មុនពេលកិច្ចប្រជុំកំពូលបណ្តាប្រទេស G7 ដែលគ្រោងនឹងធ្វើនៅខែក្រោយ នៅចក្រភពអង់គ្លេស ហើយប្រទេសបារាំងបានប្រកាសថា ខ្លួននឹងបរិច្ចាគ៥%នៃវ៉ាក់សាំងរបស់ខ្លួនដែលមានក្នុងស្តុកទៅ Covax ដែលជាកម្មវិធីផ្តួចផ្តើមគាំទ្រដោយអង្គការសហប្រជាជាតិសម្រាប់ការបែងចែកវ៉ាក់សាំងដល់បណ្តាប្រទេសដែលមានចំណូលទាប។
លោកប្រធាធិបតីបារាំងបានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកធ្វើដូចខ្លួនដែរ។ លោក Emmanuel Macron និយាយថា ៖«យើងមិននិយាយពីវ៉ាក់សាំងរាប់ពាន់លានដូសភ្លាមៗ ឬរាប់ប៊ីលានអឺរ៉ូទេ។ វាគ្រាន់តែចែករំលែកពី៤ទៅ៥%នៃវ៉ាក់សាំងដែលយើងមានតែប៉ុណ្ណោះ»។
លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្តេជ្ញាចែករំលែកវ៉ាក់សាំងក្នុងស្តុករបស់ខ្លួនដល់ប្រទេសកំពុងអភិវឌ្ឍ និងបានចាត់ចែងវ៉ាក់សាំង AstraZeneca ៦០លានដូសដើម្បីចែករំលែក ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់ត្រូវបានអនុម័តនៅឡើយ។
Unicef និយាយថា ចក្រភពអង់គ្លេសគួរដើរតួជាគំរូ និងអំពាវនាវដល់បណ្តាប្រទេស G7 ផ្សេងទៀតឲ្យបរិច្ចាគដល់២០%នៃវ៉ាក់សាំងរបស់ខ្លួនទៅ Covax។
លោក Joanna Rea នាយកផ្នែកតស៊ូមតិរបស់ Unicef ប្រចាំចក្រភពអង់គ្លេសនិយាយថា ៖«ចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងដ៏អស្ចារ្យដល់ប្រជាជនរបស់ខ្លួនជាងពាក់កណ្តាលនៃមនុស្សធំ ហើយយើងទាំងអស់គ្នាគួរមានមោទនភាពនឹងអ្វីដែលបានជោគជ័យនេះ។ យ៉ាងណា យើងមិនចង់ព្រងើងកណ្តើយថា ចក្រភពអង់គ្លេស និងប្រទេស G7 ផ្សេងទៀតបានទិញវ៉ាក់សាំងមួយភាគបីនៃវ៉ាក់សាំងផ្គត់ផ្គង់ទូទាំងពិភពលោក ទោះជាប្រជាជន១៣%នៃប្រជាជនពិភពលោក ហើយយើងប្រថុយពីការទុកចោលប្រទេសដែលចំណូលទាប»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


