Connect with us

កូវីដ-១៩

វ៉ាក់សាំង ជួយប្រជាជនអង់គ្លេសអាយុលើស៦០ឆ្នាំ ជិត១២,០០០នាក់ ពីការស្លាប់ និងជាង៣ម៉ឺននាក់ ពីការបញ្ជូនទៅមន្ទីរពេទ្យ

បានផុស

នៅ

តួលេខបានបង្ហាញកាលពីថ្ងៃសុក្រទី១៤ខែឧសភាថា វ៉ា់ក់សាំងកូវីដ បានជួយសង្គ្រោះជីវិតប្រជាជនអង់គ្លេសជិត១២,០០០នាក់ និងទប់ស្កាត់ការបញ្ជូនទៅមន្ទីរពេទ្យចំនួន ៣៣,០០០នាក់។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Matt Hancock បានសាទរចំពោះតួលេខនេះ ថាជាតួលេខគួរឲ្យកត់សម្គាល់បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏លំបាក។

ការស្រាវជ្រាវរបស់សេវាសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា វ៉ាក់សាំងបានបង្ការការស្លាប់យ៉ាងហោចណាស់ ១១,៧០០នាក់ ចំពោះអ្នកដែលមានអាយុលើសពី៦០ឆ្នាំ ចាប់ពីខែធ្នូរហូតដល់ខែមេសា។

នេះរាប់បញ្ចូលផងដែរទាំងមនុស្សចំនួន៩,៩០០នាក់ ក្នុងចំណោមអ្នកមានអាយុ៨០ឆ្នាំឡើងទៅ, ១,៥០០នាក់ក្នុងក្រុមអាយុពី៧០ទៅ៧៩ឆ្នាំនិង ៣០០នាក់ក្នុងក្រុមអាយុ៦០ដល់៦៩ឆ្នាំ។

លោក Hancock និយាយថា “ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ វ៉ាក់សាំងកូវីដរបស់យើង បានជួយសង្គ្រោះអាយុជីវិតមនុស្សជាង១១,៧០០នាក់ និងបញ្ឈប់ជាង៣៣,០០០នាក់ ពីការបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ”។

នេះគឺជាភ័ស្តុតាងបន្ថែមទៀតដែលថា ការចាក់វ៉ាក់សាំង គឺជារឿងសំខាន់បំផុតមួយដែលអ្នកនឹងត្រូវបានស្នើសុំឲ្យធ្វើ ក្នុងមួយជីវិតរបស់អ្នក។

PHE អះអាងថា ក៏មានភស្តុតាងដែលថា វ៉ាក់សាំងបានជួយកាត់បន្ថយការឆ្លងវីរុសកាន់តែច្រើនផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹងវីរុសបំប្លែងខ្លួនឥណ្ឌាបាន ទោះឆ្លង ក៏មិនឈឺធ្ងន់ដែរ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម