កូវីដ-១៩
តាកែវ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥១នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ
រដ្ឋបាលខេត្តតាកែវបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៥១នាក់បន្ថែមទៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដែលភាគច្រើនជាកម្មកររោងចក្រ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ បានឲ្យដឹងនៅថ្ងៃទី១៧ឧសភានេះថា ក្នុងចំណោមអ្នកឆ្លង៥១នាក់ថ្មីនេះ ក្នុងនោះភាគច្រើនជាកម្មករបម្រើការងារនៅរោងចក្រសាន់បូហើយក្រៅពីនេះជាកសិករ អាជីវករនាក់និងជាងពិដាន។ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ខេត្តតាកែវបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបប្រមាណជាង៤៤០នាក់ ក្នុងនោះជាសះស្បើយចំនួនជាង៣៥០ និងបញ្ជូនទៅព្យាបាលនៅភ្នំពេញ១០នាក់និ ងស្លាប់ចំនួន៤នាក់ស្រី០២នាក់។


បើតាមលោកវេជ្ជបណ្ឌិត នុត ស៊ី ណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា អ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តតាកែវ មាន៩០%ជាកម្មកររោងចក្រ។


លោកប្រធានមន្ទីរសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ឲ្យបានម៉ឺងម៉ាត់បំផុតពិសេសអនុវត្តវិធានការ៣ការពារ៣កុំឲ្យបានខ្ជាប់ខ្ជួនជាទីបំផុត។ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត បានបន្ថែមទៀតថា ជាងនេះទៀត ត្រូវធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដូចជាពាក់ម៉ាស កុំប្រឡែងគ្នានិងត្រូវរក្សាគម្លាតពីគ្នា ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ពីបុគ្គលមួយទៅបុគ្គលមួយទៀត នៅក្នុងកំឡុងពេលធ្វើចត្តាឡីស័កនេះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ទើបត្រឡប់មកពីប្រទេសថៃ អាជ្ញាធរយកទៅធ្វើចត្តាឡីស័ក បែរជាលួចរត់គេចខ្លួន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព



