កូវីដ-១៩
បងប្អូនកុំយល់ច្រឡំ បើកផ្សារឡើងវិញនៅថ្ងៃ ២៤ ឧសភានេះ បានតែផ្នែកគ្រឿងម្ហូបអាហារតែប៉ុណ្ណោះ
នៅថ្ងៃទី ២៤ ឧសភា នេះ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចអនុញ្ញាតិឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ។ ដោយឡែក ផ្សារមិនរៀបរយដូចជាផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូតិ៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ ផ្សារតាមចិញ្ចើមផ្លូវ នៅមិនទាន់អនុញ្ញាតិឲ្យបើកដំណើរការឡើងវិញទេ។

បើយោងតាមសេចក្តីសម្រេច ការបើកឲ្យអាជីវករលក់ដូរឡើងវិញ គឺបានតែផ្នែកទំនិញជាគ្រឿងឧបភោគ បរិភោគដែលជាតម្រូវការប្រចាំថ្ងៃតែប៉ុណ្ណោះ។ ចំពោះតូបអាហារ និងតូបភេសជ្ជៈក្នុងបរិវេណផ្សារដែលបើកឲ្យលក់ដូរ មិនត្រូវទទួលអតិថិជនឲ្យចូលមកទទួលទានឡើយ គឺត្រូវលក់ដូរជាលក្ខណៈវេចខ្ចប់ជាដាច់ខាត។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់គណៈគ្រប់គ្រងផ្សារ ត្រូវកំណត់ចំនួនអតិថិជនចេញចូល ដើម្បីរក្សាឲ្យបានដាច់ខាត នូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឲ្យមានខ្យល់ចេញចូលគ្រប់គ្រាន់ ចៀសវាងការប្រជ្រៀតគ្នា ឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវិរុសកូវីដ ១៩។ បន្ថែមពីនេះ ត្រូវគូសគំនូសសម្រាប់អតិថិជនដើម្បីរក្សាគម្លាត ១,៥ ម៉ែត្រ ជាចាំបាច់ក្នុងបរិវេណផ្សារនីមួយៗ។

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា