កូវីដ-១៩
មកដល់ពេលនេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩កើនឡើងដល់ជិត៥០០នាក់
គិតត្រឹមព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ ២០២១នេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩សរុបចំនួន៤៨០នាក់ហើយបូកទាំងរកឃើញថ្មីចំនួន៨៤នាក់ទៀតនៅថ្ងៃទី២១ខែឧសភាផង។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លង៤៨៤នាក់នោះក្នុងនោះមានអ្នកជាសះស្បើយចំនួន១២៨នាក់ និងកំពុងសម្រាកព្យាបាលជំងឺចំនួន៣៥៤នាក់ និងស្លាប់បាត់បង់ជីវិតចំនួន២នាក់។
បើតាមរបាយការណ៍ដដែលបានឱ្យដឹងថា នៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះខេត្តកំពង់ចាមកំពុងមានផ្ទុះជំងឺកូវីដ‑១៩យ៉ាងធ្ងន់ធ្ងរទៅលើកម្មករកម្មការិនីនៅតាមរោងចក្រចំនួន៤ដែលមានកម្មករប្រមាណជិត២ម៉ឺននាក់ក្នុងនោះរកឃើញមានវិជ្ជមានប្រមាណជាង២០០នាក់និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលបន្ថែមទៀត។

ក្នុងការទប់ស្កាត់ជំងឺកូវីដ‑១៩នេះអភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាលក្នុងការបិទខ្ទប់ និងការពារកុំឲ្យរីកចេញទៅខាងក្រៅ ដើម្បីធ្វើការបោសសំអាតខ្សែចម្លងកូវីដ-១៩ពីសហគមន៍មួយទៅសហគមន៍មួយ។
លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានមានប្រសាសន៍ថា«ដើម្បីគ្រប់គ្រងស្ថានការណ៍ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កុំឲ្យមានការរីកបន្ត យើងត្រូវអនុវត្ត យុទ្ធសាស្ត្រ២យ៉ាងគឺទី១-ត្រូវបិទខ្ទប់ក្តោបឲ្យជាប់ ទី២-ត្រូវការពារ កុំឲ្យរីកចេញទៅខាងក្រៅ ហើយយើង ត្រូវធ្វើការបោសសំអាត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងសហគមន៍ក្នុងព្រឹត្តិការណ៍២០-កុម្ភៈ ដែលកំពុងបង្ក ការព្រួយបារម្ភពីគ្រប់មជ្ឈដ្ឋានផងនោះ»។

លោក អភិបាលខេត្ត បានណែនាំដល់មន្ត្រីពាក់ព័ន្ធត្រូវអនុវត្តវិធានការ សុខាភិបាល បន្តការគ្រប់គ្រងច្បាប់ ឲ្យជាប់ចំពោះអ្នកដែលសង្ស័យ ដែលត្រូវផ្តោតសំខាន់ទៅលើកម្មករ កម្មការិនី ពិសេសត្រូវបន្តស្រាវជ្រាវ ស្វែងរក អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយនឹងអ្នកវិជ្ជមានកូវីដ-១៩ ពោលគឺត្រូវនាំគាត់ មកយកសំណាកតាមតេស្តរហ័សកូវីដ-១៩ និងដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាល។
ជាងនេះទៀតមន្ត្រីសុខាភិបាលស្រុកនីមួយៗ ត្រូវអនុវត្តវិធានការ នេះ ឲ្យបានម៉ឺងម៉ាត់ ពេលពិនិត្យរកឃើញ អ្នកវិជ្ជមាន ហើយនោះ ទោះជានៅទីកន្លែងណាក៏ដោយ គឺត្រូវនាំ គាត់ទៅព្យាបាលជាបន្ទាន់ ក្នុងនោះ មន្ទីរពេទ្យស្រុកនិមួយៗ ត្រូវរៀបចំគ្រែទទួលអ្នកជំងឺកូវីដ-១៩ ឱ្យបានយ៉ាងតិច ១០គ្រែ ឬលើសពីនេះផងដែរ។

លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថាបច្ចុប្បន្ននេះមានអ្នកដែលបានប៉ះពាល់នឹងអ្នកវិជ្ជមានកូវីដ-១៩ កំពុងធ្វើចត្តាឡឺស័កនៅមណ្ឌលចត្តាឡីស័ក សរុបចំនួន ២.០៧៩នាក់ ក្នុងនោះនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ចំនួន ៦០៦នាក់ មណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ១៦នាក់ស្រុកបាធាយ ៤៨៤នាក់ ស្រុកកងមាស ៥៦នាក់ ស្រុកចំការលើ ៦២នាក់ ស្រុកកំពង់សៀម ៤០១នាក់ និងនៅមន្ទីរពេទ្យខេត្ត ១២នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា