Connect with us

កូវីដ-១៩

២៤​ ម៉ោង​នេះ បាត់ដំបង​មាន​អ្នក​ឆ្លង​​កូវីដ-១៩ ៥នាក់ទៀត ៣ នាក់​ជាពលករ​មកពីថៃ

បានផុស

នៅ

ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នេះះបានប្រកាសព័ត៌មាន ពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ៥នាក់ បន្ថែមទៀត ក្នុងនោះពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន ៣ នាក់។

បើតាមសេចក្តីប្រកាសព័ត៌មាន ខេត្តបាត់ដំបង​មានអ្នក​ឆ្លង​កូវីដ​សរុបចំនួន ១៣៥ នាក់ ជាសះស្បើយ ៤៣ នាក់ ស្លាប់ ១ នាក់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ចំនួន ២ នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំនួន ៨៩ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម