Connect with us

កូវីដ-១៩

សាច់ញាតិសពលោកតាអាយុ៩៨ឆ្នាំដែលស្លាប់ដោយជំងឺកូវីដស្នើសុំធាតុលោកតាដើម្បីយកទៅធ្វើបុណ្យ

បានផុស

នៅ

រយៈពេល​ជាង១សប្តាហ៍​ហើយ ដែល​លោក​តា អ៊ុក នៅ​អាយុ ៩៨ ឆ្នាំ បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ហើយ​សព​លោក​តា​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ដឹក​តាម​រថយន្ត​របស់​មន្ទីរពេទ្យ​យក​ទៅ​បូជា​ទាំង​យប់​មក​ដល់​ថ្ងៃ​នេះ​មិន​ទាន់​បាន​ធាតុ​លោក​តា​មក​ធ្វើ​បុណ្យ​ឡើយ។

លោកតា អ៊ុក នៅ មាន​អាយុ​៩៨ ឆ្នាំ មាន​ស្រុក​កំណើត​ភូមិ​ត្បូងដំរី ឃុំ​ក្រាំង​ធ្នុង​ ស្រុក​បាទី​ខេត្ត​តាកែវ បាន​ទទួល​មរណភាព​នៅ​យប់​ថ្ងៃ​ទី ១៦ ខែ​ឧសភា ដោយសារ​ជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក ចាន់រ៉ា អាយុ ៣៨ ឆ្នាំ ជា​កូន​របស់​លោកតា អ៊ុក នៅ បាន​ឱ្យ​កម្ពុជា​ថ្មី​ដឹង​ថា​នៅ​ព្រឹក​ថ្ងៃ​ទី២៤​ខែឧសភានេះថា មក​ដល់​ថ្ងៃ​នេះ​ទៅ​ហើយ​កូន​ចៅ​សពលោកតាអ៊ុក នៅ មិន​ទាន់​បាន​ធាតុ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណីយ៍នៅឡើយទេ។

លោក អ៊ុក ចាន់រ៉ា ឱ្យ​ដឹង​ថា​ បន្ទាប់​ពី​ឪពុក​របស់​លោក​ទទួល​មរណភាព​នៅ​ម៉ោង៨យប់​ថ្ងៃ​ទី​១៦​ខែ​ឧសភា​មក​គឺ​ក្រុម​គ្រូពេទ្យ​បាន​យក​រថយន្ត​មក​ដឹក​សព​ដល់​ខ្ទម​ដែល​ស្ថិត​នៅ​ជាប់​គល់ស្ពាន​ព្រះមុនីវង្សចាស់​ស្ថិតនៅក្នុងភូមិដើមចាន់​ សង្កាត់ច្បារអំពៅទី២​ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ មកម្ល៉េះហើយក៏ពុំដឹងថាយកទៅបូជានៅទីណាដែរ។

ដោយឡែកកូនចៅវិញពុំបានចេញទៅរកធាតុឪពុកបានឡើយព្រោះកូនចៅត្រូវធ្វើចត្តាឡីសក័រយៈពេល១៤ថ្ងៃបន្ទាប់ពីប្រពន្ធលោកតា កូនស្រីនិងចៅប្រុសបានរកឃើញ​មានផ្ទុកវីរូសកូវីដ១៩​ហើយ​ត្រូវ​បានរថយន្តសង្រ្គោះដឹកយកទៅព្យាបាលបន្ទាប់ពីលោកតាមរណភាពបានមួយថ្ងៃ។

ដូច្នេះហើយទៅកូនចៅសុំឲ្យលោកគ្រូពេទ្យដែលដឹកសពលោកតាយកទៅបូជាកាលពីយប់ថ្ងៃ១៦ខែឧសភា មកនោះ សុំ​យក​ធាតុ​លោក​តា​មកឱ្យ​កូន​ចៅ​ដើម្បី​ទុក​ធ្វើ​បុណ្យ​ផង​។​

គួរំឭកថា នៅ បាន​ទៅ​សុំទាន​នៅ​ផ្សារច្បារ​អំពៅ​ហើយ​បាន​ឆ្លង​ជំងឺកូវីដ១៩​ពីអ្នក​ផ្ទុក​ជំងឺ​ដែល​ផ្តល់​ថវិកាឱ្យ​លោក​តារហូត​ដល់​លោកតា​ឈឺនិងដេក​ស្លាប់នៅក្នុងខ្ទម​ខណះដែលកូន​ចៅ​មិនទាំងដឹងថាលោកតា​ស្លាប់ដោយ​ជំងឺកូវីដ​១៩​បន្ទាប់​ពីគ្រូពេទ្យចុះ​មកយក​សំណាក​ទៅ​ពិនិត្យទើប​ដឹងថាលោកតាមានវិជ្ជមានកូវីដ១៩៕ អត្ថបទៈ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សោកនាដកម្មលិចទូកទេសចរណ៍នៅវៀតណាម រកឃើញមនុស្សស្លាប់ ដល់ ៣៤នាក់

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម១១ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

Sokha Hotels

ព័ត៌មានពេញនិយម